សញ្ញា​ទាំង​៧​យ៉ាង​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត!!

  • 2018-03-21 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ម្យ៉ាង​ដែល​យើង​គ្រប់​គ្នា​មិន​សូវ​បាន​ចាប់​អារម្មណ៍​ច្រើន​ឡើយ ព្រោះ​ថា​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ចុក​ចាប់​ខ្លាំង​ក្លា​ដូច​ជំងឺ​ផ្សេងៗ​ទេ តែ​វា​ជា​ជំងឺ​ដែល​ទាក់​ទង​ខាង​ផ្លូវ​អារម្មណ៍​របស់​មនុស្ស​យើង​ វា​ធ្វើ​អារម្មណ៍​របស់​យើង​ប្រែ​ប្រួល​ខ្លាំង​ខុស​ធម្មតា​ គិត​ផ្ដេសផ្ដាស​ច្រើន ពេល​ខ្លះ​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​បាន​ថែម​ទៀត​ផង។ ដើម្បី​ឲ្យ​ដឹង និង​យល់​ច្បាស់​ពី​ជំងឺ​នេះ តោះ! ទៅ​មើល​ពី​​សញ្ញា​របស់​វា​ទាំង​អស់​គ្នា​៖

១. ពេល​ដែល​ក្រោក​ពី​គេង​ឡើង អារម្មណ៍​ប្រែ​ជា​វិល​វល់​ស្មុគស្មាញ​គិត​អ្វី​មិន​ចេញ ​ខួរ​ក្បាល​ទទេ​ស្អាត​តែ​ម្តង​ គិត​អ្វី​មិន​ចេញ អត់​ដឹង​ថា ខ្លួន​ឯង​កំពុង​ត្រូវ​ការ ឬ​ចង់​ធ្វើ​អី​ឲ្យ​ប្រាកដ​ឡើយ​។

២. ឧស្សាហ៍​យក​រឿង​រ៉ាវ​ផ្សេងៗ​មក​គិត​ច្រើន​ហួស​ហេតុ ជា​ពិសេស​គឺ​គិត​តែ​ពី​រឿង​អវិជ្ជមាន​តែ​ម្តង។

៣. ធុញ​ទ្រាន់ លែង​ចង់​ជួប​អ្នក​ណា​ទាំង​អស់ សូម្បី​តែ​ការ​និយាយ​ស្ដី​​ក៏​ផ្លាស់​ប្ដូរ​ដែរ អត់​ចង់​និយាយ​ស្ដី​អ្វី​ច្រើន​ឡើយ។

៤. ប្រែ​ទៅ​ជា​ចូលចិត្ត​នៅ​ស្ងៀម​ស្ងាត់​ម្នាក់​ឯង អត់​ចង់​ចេញ​ទៅ​ណា​ទេ ចូល​ចិត្ត​កន្លែង​ស្ងាត់​ៗ ​ច្រើន​ជាង​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន។

៥. ជា​រឿយៗ​តែង​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន ​​គិត​ថា​ខ្លួន​ឯង​អត់​បាន​ការ ​អាក្រក់​ជាង​អ្នក​ដទៃ​ជានិច្ច។

៦. គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​អត់​បាន ចូលចិត្ត​ខឹង​សម្បារ​ច្រើន មួម៉ៅ​ខុស​រឿង​ភ្លាម​ៗ។

៧. បាត់​បង់​ទំនុក​ចិត្ត តែងតែ​គិត​ថា​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក គ្មាន​អ្នក​ណា​ស្រលាញ់ ចូលចិត្ត  និង​យល់​ពី​ខ្លួន​អ្នក​ឡើយ សូម្បី​តែ​មនុស្ស​ដែល​ធ្លាប់​តែ​ជិត​ដិត​និង​អ្នក​។


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy