ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ! បើ​ទៅ​លេង​សៀម​រាប​ កុំ​ភ្លេច ​Hostel ទាំង​៣​កន្លែង​នេះ​ណា!​​​

  • 2018-03-29 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 180

ចន្លោះមិនឃើញ

ពេល​ចូល​ឆ្នាំ​ម្តង​ៗ សៀម​រាប គឺ​ជា​ខេត្ត​មួយ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ម្នា​គ្រប់​វ័យ​​មិន​ថា​ខ្មែរ ឬ​បរទេស​ឡើយ​តែង​តែ​ទៅ​កម្សាន្ត​នៅ​នោះ​មិន​ដែរ​ដាច់​ឡើយ។​​ បើអញ្ចឹង! សម្រាប់​អ្នក​ដែល​មាន​បំណង​គិត​ថា​ចង់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ដ៏​សែន​អ៊ូអរ​នេះ បាន​ត្រៀម​កក់​កន្លែង​ស្នាក់​នៅ​រួច​រាល់​ហើយ​ឬ​នៅ? បើ​មិន​ទាន់​ទេ ពី​សប្បាយ​ដើរ​ថ្ងៃ​នេះ​សូម​ណែ​នាំ​ឲ្យ​ស្គាល់ Hostel ៣កន្លែង ដែល​មាន​បរិយាកាស​ល្អ នឹង​ពោរពេញ​ទៅ​ដោយ​ផា​សុក​ភាព អាច​ស្នាក់​នៅ​បាន​ច្រើន​គ្នា​ក្នុង​បន្ទប់​តែ​មួយ មាន​គ្រែ​សម្រាប់​គេង​រចនា​ឡើង​ជា​ថ្នាក់​ៗ សក្ដិសម​បំផុត​សម្រាប់​ការ​ស្នាក់​នៅ​ជា​លក្ខណៈ គ្រួសារ ឬ​មិត្តភ័ក្ដិ​ ជាដើម។

១. Oasis Capsules – Hostel

 Oasis Capsulesមាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ ២៥ ផ្លូវ​ស៊ីវត្ថា ភូមិមណ្ឌល១ ក្រុង​សៀមរាប។ ​​ក្នុង Hostelនេះ​​រួម​មាន​ភោជនីយដ្ឋាន និង​បារ ដែល​រចនា​ឡើង​ដោយ​បែប​ងាយ​ៗ​អង្គុយ​រាប​ស្មើ​ផ្ទាល់​នឹង​កម្រាល​តែ​ម្តង​​​ រួម​ជា​មួយ​នឹង​តុ​មាន​រាង​ដូច​ជា​ទោង​យ៉ាង​អញ្ចឹង​ដែរ។ ហើយ​មានតម្លៃ​ចាប់ពី​ ៣$

​​ សម្រាប់​ព័ត៌មាន​លម្អិត៖ Oasis Capsules – Hostel

២. Oops Hostel

Oops Hostel មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ បេ០១ ផ្លូវ​ស៊ីវត្ថា ភូមិមណ្ឌល១ ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប។​ ភោជនីយដ្ឋាន និង​បារ មាន​ការ​តុប​តែង​លម្អ​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បន្ទប់​មាន ៤​ប្រភេទ​ផ្សេង​គ្នា ដែល​មាន​តម្លៃ​ចាប់ពី ១២ដុល្លារ ដល់ ២០ដុល្លារ។

សម្រាប់​ព័ត៌មាន​លម្អិត៖ Oops Hostel

៣. Siem Reap Pub Hostel

​ Siem Reap Pub Hostel មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ ១៦៩ ក្រុម​ទី​៤ ភូមិ​ស្ទឹង​ថ្មី ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប។ នៅ​ទី​នេះ​មាន ភោជនីយដ្ឋាន​បែប​សាមញ្ញ​ប៉ុណ្ណោះ តែ​មាន​អាង​ហែល​ទឹក​ធំ​ល្មម ដែល​អាច​ឲ្យ​ភ្ញៀវ​ហែល​ទឹក​កម្សាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ។ ក្នុង​មួយ​យប់ សម្រាប់​មនុស្ស​ម្នាក់​តម្លៃ​ត្រឹម​តែ​​ ២ដុល្លារ​ប៉ុណ្ណោះ។ 

​ ​សម្រាប់​ព័ត៌មាន​លម្អិត៖ Siem Reap Pub Hostel


ប្រភព៖ hotels.com ប្រែ​សម្រួល៖ Khou Sophy