តែគុជ​តម្លៃ​តែ២០០០រៀល​ទេ? ល្បី​ថា​ឆ្ងាញ់​ហើយ​ថោក​ទៀត​! ទៅ​សាក​អី?

  • 2018-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​តែ​គុជ​ដែល​ល្បី​នៅ​ប្រទេស​តៃវ៉ាន់​ឥឡូវ​នេះ​បាន​មក​ដល់​ប្រទេស​យើង​ហើយ។ សប្បាយដើរ​លឺ​ថា​នៅ​ទីនោះ​កំពុង​មាន​ប្រូម៉ូសិន​សម្រាប់​សិស្សានុសិស្ស​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ចាប់​ពី​ម៉ោង​ ១១ ព្រឹក រហូត​ដល់​ម៉ោង ៦ ល្ងាច ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​នោះ​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ភ្លាម​គឺ​ទិញ​តែ​គុជ​ក្នុង​តម្លៃ​តែ ២០០០រៀល តែប៉ុណ្ណោះ។ ប្រញាប់​រួសរាន់​ឡើង​កុំ​ឲ្យ​ខកខាន​ឱកាស​នេះ​ណា!

នៅ​ទីនោះ​មានភេសជ្ជះជាច្រើន​មុខសំរាប់​ជ្រើសរើស ហើយ​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​តែ​ទឹក​ដោះ​គោ​គុជ​ក៏អាច​ទៅ​បាន​ព្រោះ​ថា​នៅ​ទី​នោះ​ក៏​មាន​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​ដែល​ល្អ​ចំពោះ​សុខភាព​និង​សម្រស់​ថែម​ទៀត​ផង។

ដែល​សាក​ទឹកផ្លែឈើបែប​នេះអត់មាន២រសជាតិក្នុងដបតែមួយហើយឆ្ងាញ់ទៀត។ រសជាតិផ្អែមលមៗពីផ្លែឈើដោយមិន​ដាក់ទឹកស្ករបន្ថែម។ ល្អសម្រាប់សុខភាពណាស់ណា!! ហើយសម្រាប់អ្នកដែលកំពុងចង់សម្រកទម្ងន់ក៏ត្រូវដែរ!

បើនិយាយពីបរិយាកាសហាងវិញធំទូលាយ​ មានអនាម័យ និង មានការរៀបចំយ៉ាងស្អាត។ អ្នកទាំងអស់គ្នាក៏អាច​យកកិច្ចការសាលាទៅអង្គុយធ្វើនៅជាមួយមិត្តភក្តបានព្រោះកន្លែងស្ងប់ស្ងាត់ល្អ។

អាសយដ្ឋាន៖ ផ្ទះលេខ២០៣, ផ្លូវ ៥១ (ប៉ាស្ទ័រ), សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, ភ្នំពេញ

សម្រាប់ព័ត៌មានបន្តែមសូមចូលទៅកាន់ Dayungs Cambodia


អត្ថបទ៖ Sey