របៀប​ដំឡើង​តង់​សម្រាប់​​អ្នក​ដែល​ចូលចិត្ត​ដើរ​ព្រៃ

  • 2018-04-03 04:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

និយាយ​ទៅ​ឥលូវ​សម្បួរ​ដំណើរ​កម្សាន្ត​បោះ​ជំរំ​ណាស់​។ ដូច​នេះ​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​តាម​ជំរំ​អ្នក​គួរ​តែ​ដឹង​ពី​របៀប​ដំឡើង​តង់​ដែល​ងាយ​ស្រួល​ដល់​អ្នក​។ ការ​ដំឡើង​តង់​មិន​មាន​ភាព​លំបាក​ខ្លាំង​ដូច​ដែល​គិត​នោះ​ទេ​គ្រាន់​តែ​មាន​ឧបករណ៍​តង់​​​ តែ​កត្តា​ដែល​សំខាន់​ក្នុង​ការ​ដំឡើង​នោះ​គឺ​ជា​ទីតាំង​ដែល​អ្នក​ត្រូវ​នឹង​បោះ​។ ខាង​ក្រោម​នេះ​ជា​​របៀប​នៃ​ការ​បោះ​តង់​ ដែល​ងាយ​ស្រួល​នឹង​ចាំ​បាច់​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​ចូលចិត្ត​គេង​បោះ​តង់​៖

១.​ការ​ជ្រើសរើស​ទីតាំង

ដំបូង​អ្នក​ត្រូវ​ស្វែង​រក​ទីតាំង​ណា​​ដែល​​មាន​ដី​រាប​ស្មើ ហើយ​មាន​នៅ​ជាប់​នឹង​ដើម​ឈើ​ដែល​អាច​ចង់​ខ្សែ​តង់​ការ​ពារ​ខ្យល់​ ហើយ​អ្វី​ដែល​អ្នក​គួរ​​ជៀស​វាង នោះ​គឺ​ ​នៅ​ជិត​ជ្រោះ​ មាត់​​ទឹក​ ឬក៏​ក៏​កន្លែង​ដែល​វាល​ខ្លាំង​ដែល​អាច​ឱ្យ​ខ្យល់​ខ្លាំង​គួច​បាន​។

២. របៀប​បោះ​តង់​

  • ជំហាន​ទី១ សម្អាត​ទីតាំង​ ៖ នៅ​ពេល​ដែល​អ្នក​ជ្រើស​រើស​បាន​ទីតាំ​ងដែលត្រូវ​បោះ​តង់ហើយ​អ្នក​ត្រូវ​សម្អាត​កន្លែង​នោះ​បាន​ស្អាត​កុំ​ឱ្យ​មាន​ដំ​ថ្ម គ្រួស​ ឬ​ក៏​មែក​ឈើ ដើម្បី​កុំ​ឱ្យ​គេង​ធ្វើ​ឱ្យ​ឈឺ​ខ្លួន​។
  • ជំហាន​ទី​២​៖ ក្រាស​តង់
  • ជំហានទី៣៖ ចង់​ភ្ជាប់​ឆ្អឹង​តង់​នៅ​នឹង​តង់​
  • ជំហានទី៤​៖ ចាប់​ផ្ដើម​ដំឡើង​​ដោយ​ដោត​ឆ្អឹង​ទៅ​នឹង​ដី​
  • ជំហានទី៥៖​ចាប់​ផ្ដើម​ថ្ពក់​ដេញ​គ្នា​ទៅដល់​ដំបូល ហើយ​ទាញខ្សែ​ចង់​ទៅ​នឹង​ដើមឈើ​ដើម្បី​ទប់​ជា​លំនឹង

អត្ថបទ៖ chanvutha yin