ឆាក​តន្រ្តី ​Katy Perry WITNESS មក​អង្រួន​ដល់​ប្រទេស​ថៃ​ហើយ​

  • 2018-04-05 08:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​គាំ​ទ្រ​ Katy Perry បាន​​ដឹង​ដំណឹង​ពី​ឆាក​តន្រ្តី​ ​Katy Perry WITNESS ប្រាកដ​ទប់​ចិត្ត​មិន​ចង់​ទៅ​ចូល​រួម​ទស្សនា​ទោះ​អង្គុយ​ក្រោយ​គេ​ក៏​សុខ​ចិត្ត​ឲ្យ​តែ​បាន​ទៅ​។ ​Katy Perry គឺ​ជា​តារា​ចម្រៀង​ល្បី​លំដាប់​ពិភពលោក​ តាម​រយៈ​បទ​ចម្រៀង​ដ៏​ពេញ​និយម​របស់​គាត់​ដូច​ជា​បទ​ Firework, Roar, Dark horse ជា​ដើម​។ ឆាក​តន្រ្តី​ Katy Perry WITNESS នេះ​នឹង​ប្រព្រឹត្ត​នៅ​ប្រទេស​ថៃ​នៅ ​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​នៅ​ Impact Arena, Muang Thong Thani ។ សម្រាប់​តម្លៃ​សំបុត្រ​វិញ​មាន​តម្លៃ​ចាប់​ពី ៣៥០០បាត (ប្រហែល​១១២ដុល្លារ) ឡើង​រហូត​ដល់​សំបុត្រ​ VIP តម្លៃ​ ១ម៉ឺន​បាត​ (ប្រហែល៣២០ដុល្លារ)។ អ្នក​ដែល​គាំ​ទ្រ​គាត់​ខ្លាំង​ប្រាកដ​ជា​ចង់​ចូល​រួម​នៅ​ក្នុង​ឆាក​តន្ត្រី​នេះ​ជា​មិន​ខាន​ សម្រាប់​ការ​ទិញ​សំបុត្រ​អាច​ចុច​ចូល​នៅទីនេះ​បាន ទិញសំបុត្រ


អត្ថបទ៖​ដាលីន