ភេសជ្ជៈ​ក្រឡុក​ ៤​មុខ ​សម្រាប់​រដូវ​ក្តៅ ​ងាយ​ស្រួល​អាច​ធ្វើ​នៅ​ផ្ទះ​ខ្លួនឯង​បាន

  • 2018-04-08 06:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

គ្រប់​គ្នា​ច្បាស់​ជា​មិន​ចង់​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ទេ ​ពេល​ចូល​ដល់​រដូវ​ក្តៅ ​ហើយ​ដោយសារ​អាកាសធាតុ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ភេសជ្ជៈ​ណា​ដែល​មាន​រសជាតិ​ផ្អែម​ ត្រជាក់​ៗ​ដល់​បេះដូង​តែ​ម្តង។ ថ្ងៃ​នេះ ​កញ្ញា ​នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ភេសជ្ជៈ​សម្រាប់​រដូវ​ក្តៅ​ទាំង ​៤​មុខ ​ដែល​ផ្សំ​ពី​ផ្លែឈើ​ស្រស់ ​ហើយ​ងាយ​ស្រួល​អាច​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។

១. ផាសិន​ទឹកដោះគោ​ក្រឡុក

គ្រឿង​ផ្សំ៖ ផ្លែ​ផាសិន ​ទឹកដោះគោ​ស្រស់ ​ទឹកដោះគោ​ខាប់​ ឬ​ស្ករ​ស ​អំបិល ​ទឹកកក។

របៀប​ធ្វើ៖ ឆ្កឹះ​យក​សាច់​ផ្លែ​ផាសិន ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ ​អំបិល​មួយ​ចឹប​ និង​ទឹកកក។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្អែម ​អាច​បន្ថែម​ទឹកដោះគោ​ខាប់ ​ឬ​ស្ករ​ស​ក៏​បាន។

២. ម្នាស់​ទឹក​ឃ្មុំ​ក្រឡុក

គ្រឿងផ្សំ៖ ផ្លែ​ម្នាស់ ​ទឹក​ក្រូចឆ្មារ ​ទឹកឃ្មុំ ​ទឹក​សេរ៉ូ​លឿង ​អំបិល ​ទឹក​សុទ្ធ ​ទឹកកក។

របៀប​ធ្វើ៖ កាត់​ម្នាស់​ជា​ដុំ​តូច​ៗ ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ចូល​គ្នា​ជាមួយ​ទឹក​ក្រូចឆ្មារ​បន្តិច ​ទឹកឃ្មុំ ​សេរ៉ូ​ពណ៌​លឿង​ ទឹក​សុទ្ធ​បន្តិច​ អំបិល​មួយ​ចឹប ​និង​ទឹកកក។

៣. ប័រ​ក្រឡុក

គ្រឿង​ផ្សំ៖ ផ្លែ​ប័រ ​ទឹកដោះគោ​ខាប់ ​ទឹកដោះគោ​ស្រស់ ​ទឹក​សេរ៉ូ​ខៀវ ​ទឹកកក។

របៀប​ធ្វើ៖ យក​គ្រឿង​ផ្សំ​ខាង​លើ​ក្រឡុក​ក្នុង​ម៉ាស៊ីន​បញ្ចូល​គ្នា​ទាំង​អស់។

៤. យ៉ាអួរ​ក្រូចឆ្មារ​ក្រឡុក

គ្រឿង​ផ្សំ៖ យ៉ាអួរ​រសជាតិ​ដើម ​ទឹកដោះគោ​ស្រស់ ​ទឹក​ក្រូចឆ្មារ ​ទឹកឃ្មុំ ​ទឹកកក។

របៀប​ធ្វើ៖ ក្រឡុក​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា ​រួច​ចាក់​ដាក់​កែវ ​ដោយ​បន្ថែម​ស្លឹក​ជីអង្កាម​ពី​លើ​ដើម្បី​សោភ័ណភាព៕

ចុចអាន៖មក​ដឹង​របៀប​របប​​​ញ៉ាំ​អាហារ​ពេល​ទៅ​លេង​ប្រទេស​ក្រៅ កុំ​ឱ្យ​ចេញ​មក​ខុស​គេ​ខុស​ឯង


ប្រភព៖ Kapook ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា