មកដើរលេងអង្គរសង្ក្រាន្ត ត្រូវដឹងរឿងសំខាន់បំផុត៣យ៉ាងនេះ ពេលមានបញ្ហាកើតឡើង

  • 2018-04-13 03:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប ជា​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ខេត្ត​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។ ជា​ពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​លាន​នាក់។ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​សំខាន់​ៗ​បំផុត គួរ​ដឹង​គ្រប់​គ្នា ដើម្បី​បង្ការ​បញ្ហា​ផ្សេងៗ៖

១. ស្តង់​សង្គ្រោះ​បឋម

បើ​តាម កញ្ញា ហម ច័ន្ទ​និមល ជា​អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ឲ្យ​ដឹង​ថា ស្តង់​ដើម្បី​សង្គ្រោះ​បឋម មាន​នៅ​តាម​ទីតាំង​សំខាន់ៗ​ដូចជា៖ មុខ​អង្គរ មាន​៣​ស្តង់​ជិតៗ​គ្នា

  • ទីលាន​ជល់​ដំរី មាន​៣ស្តង់
  • អង្គរ​ឃ្យុង​យូរ មាន​៣​ស្តង់
  • តំបន់​ Pub Street មាន​៣​ស្តង់
  • សួន​ច្បារ​ព្រះរាជ​ដំណាក់​មាន​៣​ស្តង់

២. បង្គន់​អនាម័យ

អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ចំពោះ​បង្គន់​អនាម័យ​គឺ​មាន​ការ​សហការ​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ មាន​នៅ​គ្រប់​តំបន់​សំខាន់​ៗ​ដូច​កន្លែង​សង្គ្រោះ​បឋម​ដែរ។ ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ គឺ​មិន​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ទេ។

៣. កន្លែង​ផ្ដល់​ព័ត៌មាន និង​ប្រកាស​អាសន្ន

ស្តង់​២​កន្លែង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីតាំង បរិវេណ​អង្គរ​ជិត​លេខាធិការដ្ឋាន​ប្រតិបត្តិ និង​នៅ​ទីលាន​ជល់​ដំរី ក្បែរ​ភូមិ​ខ្ញុំ គឺ​ដើម្បី​ជម្រាប​ជូន​ពី​ព័ត៌មាន​នានា​ជុំ​វិញ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូនប្រជាពលរដ្ឋ​ក្នុង​ករណី​បាត់​ក្មេង ឬ​ប្រទះ​ឃើញ​ក្មេង ឬ​បាត់​របស់​ទ្រព្យ​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា ហម ច័ន្ទ​និមល។

បើបានទៅលេងសៀមរាប អង្គរសង្ក្រាន្ដឆ្នាំនេះ ហើយចង់ចំណាយតិចបំផុតលើការធ្វើដំណើរ អ្នកអាចជិះរ៉ឺម៉កកង់បី របស់ Grab (GrabRemorque) ដោយមានតម្លៃធូរជាងតម្លៃរ៉ឺម៉កកង់បីទូទៅ។ ស្រួលមិនស្រួល អ្នកអាចជិះអត់អស់លុយក៏ថាបាន ព្រោះ Grab កំពុងផ្ដល់ប្រូម៉ូសិនបញ្ចុះតម្លៃ ៨០០០ រៀល ដោយបញ្ចូលកូដ SIEMREAP ពេលហៅរ៉ឺម៉កកង់បីរបស់ Grab ជិះ។ កូដ SIEMREAP អាចប្រើបាន ២ ដង​ក្នុងមួយថ្ងៃ មានសុពលភាពចាប់ពីថ្ងៃទី ១ មេសា ដល់ ៣១ ឧសភា ២០១៨សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត។


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ