ដឹង​ពី​ចំណុច​ខ្លះៗ​ មុន​ចាប់​កាន់​កាមេរ៉ា​ថត​រូប​តាមផ្លូវ​

  • 2018-04-27 03:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ មាន​ឱកាស​ជួប​មនុស្ស​នានា​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​ដង​ផ្លូវ​ អ្នក​ប្រហែល​ជា​ចង់​ថត​ទិដ្ឋភាព​បែប​នោះ​ទុក​ជា​អនុស្សាវរីយ​។ ហើយ​នេះ​វិធី​ជួយ​អ្នក​ថតរូប​ បាន​ល្អ​ ដោយ​សប្បាយចិត្ត​។

១) ស្នើ​សុំ​ការ​អនុញ្ញាត​

ធម្មតា​ មុន​ថតរូប​នរណា​ម្នាក់​ គួរ​សុំ​ការ​អនុញ្ញាត​ ងាយស្រួល​ផលិត​រូបភាព​បាន​ល្អ​។ តែ​នេះ​មិន​ល្អ​គ្រប់​ពេល​នោះ​ទេ​ ពេល​ខ្លះ​ទិដ្ឋភាព​មនុស្ស​មិន​ចាប់​អារម្មណ៍​ ពី​អ្នក​ថត​ អាច​បង្កើត​រូបភាព​កាន់​តែ​ប្រសើរ​។

គួរ​ស្នើ​សុំ​ការ​អនុញ្ញាត​មនុស្ស​ ពន្យល់​ហេតុផល​ និង​បំណង​ចង់​ផ្ដិត​រូប​ពី​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​ដង​ផ្លូវ​។

មាន​បញ្ហា​មួយ​ ដោយ​អ្នក​ប្រហែល​ជា​មិន​ចេះ​និយាយ​ភាសា​ក្នុង​តំបន់​ តែ​អាច​ប្រើ​កាយវិការ​ និង​ស្នាម​ញញឹម​ ហើយ​តម្រង់​កាមេរ៉ា​ទៅ​ពួក​គាត់​ បង្ហាញ​ពី​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ថត​។

អ្នក​អាច​សុំ​ជំនួយ​ ពី​នរណា​ម្នាក់​អាច​និយាយ​ភាសា​ក្នុង​តំបន់​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ ក៏​ដូចជា​អាច​ជួយ​ណែនាំ​តំបន់​មាន​ទិដ្ឋភាព​ល្អៗ​តាម​ដង​ផ្លូវ​ផង​ដែរ​។ ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ អាច​ចំណាយ​ពេល​បន្តិច​ធ្វើការ​ជាមួយ​ Subject បង្កើត​ និង​កែប្រែ​ប្លង់​ថត​បាន​។

ឧទាហរណ៍​ ពេល​ឃើញ​នរណា​ម្នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ តែ​ពួកគេ​ឈរ​ចំ​ព្រះអាទិត្យ​ ដែល​មាន​ពន្លឺ​ខ្លាំង​ អ្នក​អាច​ស្នើ​សុំ​គាត់​កែប្រែ​ ដោយ​ឈរ​ក្នុង​ម្លប់​ជំនួស​វិញ​ ដើម្បី​ទទួល​បាន​ពន្លឺ​ដ៏​ល្អ​មួយ​។

២) ថត​សកម្មភាព​

ពិត​ណាស់​ អ្នក​ប្រាកដ​ជា​ចង់​ថត​បុគ្គល​ស្រស់​ស្អាត​ តែ​បុគ្គល​គួរ​ចាប់​អារម្មណ៍​អាច​បង្កើន​គុណភាព​រូបភាព​បាន​ រួម​មាន​ក្មេង​ចាស់​ប្រុស​ស្រី​។

ឧទាហរណ៍​រូប​ខាងលើ ប្ដី​ប្រពន្ធ​វ័យ​ចំ​ណាស់​ចូលចិត្ត​ជជែក​ជាមួយ​មនុស្ស​ និង​ឲ្យ​គេ​ថតរូប​ ដែល​អាច​ងាយស្រួល​ទំនាក់ទំនង​ ក្នុង​ការ​ផលិត​ទិដ្ឋភាព​តាម​ដង​ផ្លូវ​ នេះ​ដោយសារ​ពួកគាត់​រស់​រាយ​ជាមួយ​មនុស្ស​គ្រប់រូប​។

៣) កុំ​ថតរូប​ក្មេង​ច្រើន​ពេក​

ពេល​អ្នក​ទៅ​ក្បែរ​តំបន់​មាន​សាលារៀន​ ក្មេងៗ​ជាច្រើន​ប្រហែល​ចង់​ឲ្យ​អ្នក​ថតរូប​ពួកគេ​។ នេះ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​ រវាង​អ្នក​ថត​ និង​ក្មេង​។

នៅ​ប្រទេស​មួយ​ចំនួន​ មនុស្ស​ក្នុង​តំបន់​ប្រហែល​មើល​មក​អ្នក​ថតរូប​ក្មេងៗ​ ជា​ជន​គួរ​ឲ្យ​សង្ស័យ​។ យល់​ល្អ​គួរ​ជៀសវាង​ថត​ក្មេង​ និង​ស្វែងរក​វ័យ​ជំទង់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្ដិត​រូបភាព​ជំនួស​វិញ​។

៤) សម្លឹង​មើល​ផ្ទៃ​ខាងក្រោយ​

អ្នក​គួរ​សម្លឹង​មើល​ផ្ទៃ​ខាងក្រោយ​ ឬ​ទីតាំង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជាមួយ​កាមេរ៉ា​ ដើម្បី​សង្កេត​មើល​មាន​អ្វី​កើត​ឡើង​។ អ្នក​ប្រហែល​ធ្លាប់​ឃើញ​អ្នក​ថតរូប​មួយ​ចំនួន​ ដើរ​ចុះ​ឡើង​ពី​ទីតាំង​មួយ​ ទៅ​ទីតាំង​មួយ​ នេះ​ព្រោះ​ចង់​ផ្ដិត​យក​អ្វី​មួយ​ទាក់​នឹង​ភ្នែក​ពួកគេ​។

បើ​ផ្ទៃ​ខាងក្រោយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ អ្នក​អាច​រង់ចាំ​នរណា​ម្នាក់​ឆ្លង​កាត់​ រួច​ថត​តាម​ការ​គួរ​។ ធម្មតា​ មនុស្ស​ឆ្លងកាត់​គិត​ថា​ អ្នក​កំពុង​ថត​អ្វី​មួយ​ស្ថិត​នៅ​ផ្ទៃ​ខាងក្រោយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ digital-photography-school ប្រែ​សម្រួល៖ ប៊ុនធឿន