ខ្សែ​ភាព​យន្ត​ឃាតកម្ម​ដ៏​ព្រឺព្រួច​ប្រចាំ​ខែ​ឧសភា

  • 2018-05-21 07:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ខែ​ឧសភា​នេះ​មាន​ខ្សែ​ភាព​យន្ត​បែប​ឃាតកម្ម​អាថ៌កំបាំង​ដ៏​ព្រឺ​ព្រួច​បាន​មក​ដល់​ហើយ​តាម​រយៈ​រឿង ​«ទារុណកម្ម» ។ សម្រាប់​ទស្សនិកជន​ដែល​ចូលចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​បែប​ស៊ើប​អង្កេត​ច្បាស់​ជា​មិន​ខក​បំណង​នោះ​ទេ​ជាមួយ​នឹង​ខ្សែភាពយន្ត​មួយ​នេះ​ រឿង​ទាំង​អស់​នេះ​បាន​ចាប់​ផ្ដើម​ពី​បុរស​២​នាក់​ដែល​ជា​អ្នក​បម្រើ​នៅ​ក្នុង​ហាង​ហើយ​ត្រូវ​បាន​ភ្ញៀវ​ទុក​សោ​ឡាន​ឲ្យ​ដើម្បី​យក​ទៅ​ទុក​តែ​ពួក​គេ​បែរ​ជា​លួច​យក​ព័ត៌មាន​របស់​ភ្ញៀវ​ដើម្បី​ចូល​ប្លន់​ទ្រព្យ​សម្បត្តិ​ពី​ពួក​គាត់​ទៅ​វិញ​។ តែ​ថ្ងៃ​មួយ​ពួក​គេ​លួច​បាន​ទិន្នន័យ​របស់​ភ្ញៀវ​ដ៏​មាន​ស្តុក​ស្ដម្ភ​ម្នាក់ ប៉ុន្តែ​មិន​ដឹង​ថា​ជា​រឿង​ល្អ​ឬ​អាក្រក់​នោះ​ទេ​នៅ​ពេល​ដែល​ពួកគេ​ចូល​ទៅ​លួច​របស់​របរ​នៅ​ក្នុង​ផ្ទះ​នោះ​ក៏​បាន​ប្រទះ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត​នៅ​ក្នុង​នោះ​។ ពួកគេ​មិន​បាន​ជួយ​នាង​នោះ​ទេ​តែ​ពួក​គេ​បាន​ប្ដឹង​ប៉ូលិស​ដើម្បី​រំដោះ​នាង ប៉ុន្តែ​ខាង​ប៉ូលិស​មិន​អាច​ស្វែង​រក​តម្រុយ​ណា​មួយ​ពី​នាង​បាន​ទាល់​តែ​សោះ​ ហើយ​បុរស​ដែល​ជា​ភ្ញៀវ​មាន​ស្តុក​ស្ដម្ភ​បាន​ដឹង​ពី​រឿង​នេះ​ក៏​តាម​ព្យាបាទ​ជីវិត​របស់​ចោរ​កំលោះ​ទាំង​២​នេះ រឿង​រ៉ាវ​នេះ​បាន​បង្កើត​បាន​ទៅ​ជា​ឃាតកម្ម​សម្លាប់​ដ៏​អាថ៌កំបាំង តើ​ជីវិត​ចោរ​ទាំង​២​នាក់​និង​នារី​ដែល​ជាប់​ឃុំ​ក្នុង​ផ្ទះ​នឹង​ទៅ​ជា​យ៉ាង​ណា​? អ៊ីចឹង​កុំ​ភ្លេច​ទៅ​ចូល​រួម​ទស្សនា​ខ្សែ​ភាពយន្ត​ «ទារុណកម្ម» ដើម្បី​ស្រាយ​នូវ​ចំណង​អាថ៌កំបាំង​ពី​បុរស​ចម្លែក​ដែល​ចាប់​នារី​នោះ​ទុក និង​ព្យាយាម​សម្លាប់​​អ្នក​ដែល​ដឹង​ពី​រឿង​របស់​គាត់​ថា​​តើ​មក​ពី​ហេតុ​អ្វី? មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​ត​ទៅ​។


អត្ថបទ៖ Nita