ការ​ប្រគំ​តន្រ្តី EXSQ ឱកាស​ក្នុង​ការ​ជួប​កំពូល​តារា​ក្នុង​ចិត្ត​នៅ Exchange Square !

  • 2018-05-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ស្គាល់ ឬ​ក៏​ធ្លាប់​បាន​លឺ​ឈ្មោះ​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ នៅ​កណ្ដាល​ទីក្រុងភ្នំពេញ Exchange Square​ រួច​មក​ហើយ ហើយ​ឆាប់​ៗ​នេះគឺនៅ ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៨ ខាងមុខនេះ Exchange​ Square នឹង​ធ្វើ​ការ​បើក​សម្ពោធ​ជា​​ផ្លូវ​ការ​របស់​ខ្លួន។

ហើយ​ការ​បើក​សម្ពោធ​នេះ​ទៀ​តសោត​នឹង​មាន​ការ​ប្រគំ​តន្រ្តី​ដ៏​ធំមួយ​ដែល​នឹង​ចាប់​ផ្តើម​ពី​ម៉ោ​ង ៦ល្ងាច​ ហើយ​ស្ថិត​នៅ​ក្នុង​បរិវេណ Exchange Square តែ​ម្តង មិន​តែ​ប៉ុណ្ណោះ​ការ​ប្រគំ​តន្ត្រី​នេះ​មាន​ការ​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​គឺ កញ្ញា ឳក សុគន្ធកញ្ញា រួម​ជាមួយ​នឹង​តារា​ចម្រៀង​ Original ជា​ច្រើន​រូប​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា៖ ថេណា, Sai,​ Small World Small Band ក្រុម​តូច, Mustache Band និង​ពិធីការនី​​កំពូល​កូរ​គឺ​កញ្ញា សុភ័ក្ត្រ កុសុម៉ា និងលោក Ting Tong ព្រម​ទាំង​ក្រុមរាំ Elaztix លើស​ពី​នេះ​គឺ​ការ​រាំ​លេង​កម្សាន្ត​ជា​ចង្វាក់ EDM ពី Dj Alex Matt ថែម​ទៀត​ផង។​ ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​អ្នក​ទាំង​អស់​គ្នា​អាច​ចូល​រួម​ដោយ​សេរី។

 

​ដូច​នេះ កុំភ្លេច​ចូល​រួម​ដោយ​សេរី​ទាំងអស់​គ្នា​ឱ្យ​សោះ​ណា​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ឧសភា ចាប់ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​នៅ​បរិវេណ​ខាង​មុខ​អាគារ Exchange Square ។ ធានា​ថា​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ដូច​ជាការ​ប្រគំតន្ត្រី​នៅ​បរទេស​ជាមិនខាន​។

ទស្សនាវីឌីអូហាយឡាយខាងក្រោមនេះ​ទាំងអស់គ្នា៖


អត្ថបទ៖ chanvutha yin