ហាង​អាហារ​​អឺរ៉ុប៣កន្លែង​មិន​ត្រឹម​តែ​មាន​អាហារ​ឆ្ងាញ់​ទេតែ​បរិយាកាស​ឡូយ​កប់​!

  • 2018-06-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ដែល​មិន​ថា​ចង់​មាន​ពេល​វេលា​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ ជាមួយ​នឹង​ក្រុម​គ្រួសារ ជួបជុំ​មិត្តភ័ក្ដិ ហើយ​ជាពិសេស​គឺ​​ញ៉ាំ​អាហារ​បែប​អឺរ៉ុប​ ​មិន​ថា​ជា​ Steak , Pasta, និង​ប្រភេទ​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​ដែល​នឹង​ជា​ចំណូល​ចិត្ត​របស់​យុវវ័យ​មិន​ខាន​។ ថ្ងៃ នេះ​សប្បាយ​ដើរ​ចង់​ណែនាំ​កន្លែង​ញ៉ាំ​អាហារ​បែប​អឺរ៉ុប​៣​កន្លែង​ដែល​មិន​ត្រឹម​តែ​មាន​ម្ហូប​អាហារ​ឆ្ងាញ់​នោះ​ទេ ឬឯ​បរិយាកាស​វិញ​គឺ​ថា​ឡូយ​កប់​តែ​ម្ដង​។ តោះ​ចង់​ដឹង​ថា​មាន​ហាង​ណា​ខ្លះ​ទៅ​តាម​ដាន​ជាមួយ​នឹង​សប្បាយ​ដើរ​ជាមួយ​គ្នា​៖

១. ភោជនីយដ្ឋានThe FCC

The FCC ជា​ភោជនីយដ្ឋាន​​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មាត់​ទន្លេ​ ដែល​មាន​​អាហារ​បែប​អាស៊ី​ និង​អឺរ៉ុប​ ហើយ​ជា​ពិសេស​នោះ​អ្នក​អាច​អង្គុយ​ស្រូប​យក​ខ្យល់អាកាស​ពី​មាត់​​ទន្លេ​បាន​ទៀត​ផង​។

អាសយដ្ឋាន៖ ៣៦៣ វិថី​ស៊ីសុវត្ថិ ភ្នំពេញ ចាប់​បើកពី​ម៉ោង​៖ ៧:០០នាទីព្រឹកដល់២៤:០០នាទីកណ្តាលយប់

២. St.63 Restaurant ​​​​ សម្រាប់​ភោជនីយដ្ឋាន​នេះ​មិន​ត្រឹម​តែ​មាន​អាហារ​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ទេ នៅ​ទី​នេះ​ក៏​មាន​​ជា​ប្រភេទ​បែប​អាស៊ី​ផង​ដែរ​ ជាពិសេស​មុខ​ម្ហូប​ Spaghetti ឆា​ក្ដៅ​   ​ជា​រសជាតិ​បែប​អាស៊ី ដែល​ត្រូវ​មាត់​​ប្រជាជន​ខ្មែរ​ទូទៅ​។ ឯ​បរិយាកាស​វិញ​ស្ងប់ស្ងាត់​ល្អ​ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ភាព​អ៊ូអ៊រ​​

ម្ហូប​ក៏​ឆ្ងាញ់​បរិយាកាស​ក៏​ល្អ ចាំអី​ទៀត !​ នាំ​គ្នា​ទៅម្តុំបាសាក់លេន #02 Eo ផ្លូវ 308 ចាប់​ផ្ដើម​បើក​ពី​ម៉ោង​​១០​ព្រឹក​ទៅ​។

៣.ភោជនីយដ្ឋាន​Chinese House

មាន​ឈ្មោះ​ដូច​ជា​ផ្ទះ​ចិន​ ក៏ប៉ុន្តែ​នៅ​ក្នុង​ហាង​នេះ​បម្រើ​ទៅ​ដោយ​អាហារ​បែប​អឺរ៉ុប​និង​អាស៊ី ហើយ​លោកអ្នក​អាច​លម្ហែអារម្មណ៍​បណ្ដើរ​ក្នុង​អំឡុង​ពេល​ទទួលទាន​អាហារ​ជាមួយ​នឹង​បទភ្លេង​ រួម​ទាំង​បរិយាកាស​បែប​អតីតកាល​ស្ងប់ស្ងាត់​។

អាសយដ្ឋាន៖ ​Preah Sisowath Quay, Phnom Penh, Cambodia បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង ៥ ល្ងាច ដល់​ម៉ោង ២ ភ្លឺ។ ​​​


អត្ថបទ៖ chanvutha yin