អបអរ​ទិវាកុមារ​អន្តរជាតិអាចញ៉ាំនំរសជាតិថ្មី​ឆ្ងាញ់​ឥតគិតថ្លៃនៅ​ប្រ៊េដថក ...!

  • 2018-06-01 09:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូល​រួម​អបអរ​​​​ទិវា កុមារ​អន្តរជាតិ​ថ្ងៃ​ទី​១​មិថុនា​នេះ​ ហាង​នំប៉័ង ប្រ៊េដថក BreadTalk Cambodia បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ទៅ​កាន់​កុមារ​ទូទាំង​ប្រទេស​ដោយផ្តល់ជូននំប្រភេទថ្មីចំនួន២មុខដោយមិនមិនគិតថ្លៃជូនកុមារចាប់ពីអាយុ៩ឆ្នាំចុះក្នុង​ចំណោម​នំ​ថ្មី​ទាំង​២​ប្រភេទ​ដែល​ទើប​នឹង​ចេញ​លក់​ថ្មី​ៗ​នេះ មាន​នំ ម៉េស​ស៊ីបាន់ដាយណូសឺរ និង ម៉េសស៊ីបាន់ហ្រ្គីនធី ។ 

ហាង​នំប៉័ង ប្រ៊េដ​ថក​ អតិថិជន​ទាំង​អស់​អាច​ភ្លក់​រសជាតិ​ នំប៉័ង​​ជា​ច្រើន​ប្រភេទ​ រួម​ទាំង​ Cakes និង​ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត​។ ហើយ​ ​ ហាង​នំប៉័ង ប្រ៊េដ​ថក BreadTalk Cambodia ក៏​ទើប​នឹង​បើក​នូវ​សាខា​បន្ថែម​ទៀត​ នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​សែនសុខ ដែល​ជា​សាខា​ទី​៩ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ BreadTalk មាន​សាខា​ចំនួន៩ ហើយ នៅ​ក្នុង​រាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅ​ទល់​មុខ​ផ្សារ​ទំនើប​ផេន​សល សម្តេច​ប៉ាន, សាខា​ទី៣ បឹងកេងកង តាម​បណ្តោយផ្លូវ៥១ សាខាទី៤ ម៉ៅ​សេង​ទុង ទល់​មុខ​វិទ្យាស្ថាន​វ៉ាន់​ដា សាខាទី៥ នៅ​ក្នុង​ផ្សារទំនើប​ស្ទឹងមានជ័យ​ថ្មី, សាខាទី៦ នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម, សាខា​ទី ៧ បឹង​ស្នោ​ក្នុង​បុរីប៉េង​ហួត,​ សាខា​ទី​៨​អ៊ី​អន​មល និង​សាខា​ទី​៩​នៅ Exchange Square Ground floor ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​ ​

BreadTalk Cambodia ​​​​ ​​​​​​​​​


អត្ថបទ៖ Nita