បើ​ចង់​ដើរ​លេង​ម្នាក់​ឯង​​គួរ​អនុវត្តន៍​តាម​វិធី៥យ៉ាងនេះ ដឹងតែសុវត្ថិភាពហ្មង!

  • 2018-06-04 07:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

​​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​បាន​ទៅ​ដល់​ ហើយ​​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ទៀត​នោះ​ ជា​ពិសេស​នារី​ៗ​គួរតែ​សិក្សា​ស្វែង​យល់​ពី​កន្លែង​ដែល​អ្នក​នឹង​ត្រៀម​ទៅ​ឱ្យ​បាន​ច្បាស់​លាស់​​​ និង​​ដឹង​ពី​តិចនិក​ខ្លះ​ៗ​ពី​ការ​ដើរ​កម្សាន្ត​លក្ខណៈ​ម្នាក់​ឯង (Solo Trip) ដើម្បីជឿជាក់ថានឹងមានសុវត្ថិភាព។

ដូច​នេះ​ស្រី​ៗ​បើ​ចង់​ដើរ​លេង​ម្នាក់​ឯង​គួរ​អនុវត្តន៍​តាម​វិធី​៥យ៉ាង​នេះ៖

១.​ គួរ​តែមាន Google Map នៅ​ក្នុង​ទូរស័ព្ទ​ដៃ

​​​ អ្នក​ពិត​ជា​ត្រូវ​ការ​Google Map​ ណាស់​​ព្រោះ​ថា​វា​អាច​នឹង​ជួយ​អ្នក​ស្វែង​រក​ទីកន្លែង​ដែល​អ្នក​ចង់​ទៅ ដែល​មិន​អាច​ធ្វើ​ឱ្យ​អ្នក​វង្វេង​​ជា​ពិសេស​គឺ​កន្លែង​ស្នាក់​នៅ​ ។​

២.ប្រយ័ត្ន​របស់​ដែល​មាន​តម្លៃ (​កាបូប​ និង​ទូរស័ព្ទ)​​

មិន​ថា​នៅ​ទី​កន្លែង​ណា​តែងតែ​មាន​មនុស្ស​មិន​ល្អ ដូច​ជា​ចោរ​ឆក់​ជា​ដើម​ ដូច​នេះ​អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​កាបូប​ ទូរស័ព្ទ ជាពិសេស​នៅ​ដែល​អ្នក​ដក​ទូរស័ព្ទ​មក​ថត​រូប​ ។

៣. ថត​ចម្លង​ឯកសារ​សំខាន់​ៗទុក​

ឯកសារ​សំខាន់​មាន​ដូច​ជា លិខិត​ឆ្លងដែន​ អត្តសញ្ញាណប័ណ្ណ ​ឬក៏​សំបុត្រ​យន្តហោះ​​ ដែល​អ្នក​គួរ​តែ​ថតចម្លង​ទុក​ជៀសវាង​ការ​បាត់​ ឬ​ក៏​ប្រើ​ក្នុង​ករណី​ចាំបាច់​ណា​មួយ​ដោយ​អ្នក​គ្រាន់តែ​អោយ​របស់​ដែល​ថត​ចម្លង​។

៤. រក​កន្លែង​ដែល​នឹង​ត្រូវ​ស្នាក់នៅ​ឱ្យ​ហើយ​

សម្រាប់​នារី​ប្រាកដ​ណាស់​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​កន្លែង​ដែល​ស្នាក់ តែ​ជា​ជម្រើស​ល្អ​អ្នក​គួរ​ជ្រើស​រើស​យក​ការ​ស្នាក់​នៅ​ជា Hostel ​។​ អ្នក​អាច​ជ្រើស​រើស​ប្រភេទ​ Dorm សម្រាប់​នារី​ ឬ​ក៏​ស្នាក់​នៅ​រួម​។

៥. វេច​ខ្ចប់​សម្ភារៈ​ដែល​ល្មម​សម្រាប់​ខ្លួន​​ឯង​

​អ្នក​ត្រូវ​កំណត់​ឱ្យ​ឥវ៉ាន់​ដែល​អ្នក​ត្រូវ​យក​ទៅ​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​គួរ​តែ​យក​របស់​ណា​ដែល​​ចាំបាច់​ ប្រសិន​បើ​អ្នក​ដាក់​របស់​ទៅ​ច្រើន​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិបាក​ក្នុង​ជញ្ជូន​វា​ទៅ​មក​៕

​​​​​​​​​​​​​​​​​​


ប្រភព៖ YouTube ប្រែ​សម្រួល៖ chanvutha yin