កម្មវិធី​ទូរសព្ទ​៣ជួយបង្កើន​ភាព​ទាក់ទាញ​ Instagram Story របស់​អ្នក​

  • 2018-06-05 04:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram ជា​កម្ម​វិធី​បណ្ដាញ​សង្គម​ផ្នែក​កម្សាន្ត​មួយ​ដែលមនុស្ស​ជុំវិញ​ពិភព​លោក​កំពុង​ប្រើប្រាស់​ទាំង​ការ​កម្សាន្ត​ ធ្វើការ​ទំនាក់​ទំនង​​ មុខ​ជំនួញ​តាម​បណ្ដាញ​អ៊ីនធើណិត​ជាដើម។​ អ្វី​ដែល​ពិសេស​ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​រាប់​លាន​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ប្រើប្រាស់​ Instagram សព្វ​ថ្ងៃ​នេះ​ ព្រោះវាបានប្រមូល​ផ្ដុំ​ដោយ​អ្នកប្រើប្រាស់មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​នៅ​ជុំវិញ​ពិភព​លោក​។

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​បណ្ដាញ​សង្គម​មួយ​នេះ​គឺ​អនុញ្ញាត​ឱ្យ​យើង​ចែក​រំលែក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​មិត្តភ័ក្ដិ​ក៏​ដូច​ជា​អ្នក​តាមដាន​ (Followers) នៅ​ក្នុង​ Instagram​ នូវ​សកម្មភាព​និង​រឿង​សប្បាយ​ៗ​ដែល​បាន​កើត​ឡើង​ ដែល​គេ​ហៅ​ថា​ "Instagram Story” ។​

សម្រាប់​យុវវ័យ​ដែល​ចូល​ចិត្ត​ និង​តែង​តែ​និយម​ចែក​រំលែក​នូវ​រូប​ភាព​​ឬ​វីដេអូនៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​ឡាយ​ដែល​ចង់​ធ្វើ​ឱ្យ​ Story របស់​អ្នក​មាន​អ្នក​មើល​ច្រើន​និង​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត​មួយ​កម្រិត​ទៀត​នោះ​ Sabay Der សូម​ធ្វើ​ការ​ចែក​រំលែក​នូវ​​កម្មវិធី​កែច្នៃ​រូបភាព​ វីដេអូ និង​អក្សរ​​ស្អាត​ៗ​ចំនួន​៣​។

App #1. Over

Over ជា​កម្មវិធី​មួយ​ដែល​មាន​សមត្ថភាព​អាច​ឱ្យ​អ្នកប្រើប្រាស់ទាំង​អស់​រីក​រាយ​នឹង​ការ​សរសេរ​អក្សរលើ​រូប​ភាព​ ផ្លាស់ប្ដូរ​ម៉ូត​អក្សរ​ (Change Fonts) ការ​លេង​ពណ៌​រូបភាព​​ (Filters)​ និង​ការ​ដាក់​រូប​លើស​ពី​ពីរ​បញ្ចូល​គ្នា​។ លើស​ពី​នេះ​ App នេះ​ក៏​មាន​ផ្ទុក​រូប​ភាព​សម្រាប់​ឱ្យ​យើង​យក​ប្រើ​ជា​ផ្ទាំងរូបភាព (Background) ផង​ដែរ។​​ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ រហ័ស​ និង​ទាន់​សម័យ។​

App #2. Hype Type

ធ្វើ​ការ​រៀបរាប់​ពី​អ្វី​ដែល​ទាក់ទង​នឹង​ Story របស់​អ្នក​ដោយ​ប្រើ​ Hype Type។​ វាក៏ជា​កម្មវិធីសម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​រីក​រាយ​ជា​មួយ​នឹង​ការ​លេង​ម៉ូត​អក្សរ​ដែរ។​ ទៅ​កន្លែង​ដ៏​អស្ចារ្យ​មួយ​ផ្ដិត​យក​រូប​ភាព​​ និង​ចែក​រំលែក​ទៅ​កាន់​បណ្ដាញសង្គមដោយភាព​ច្នៃ​ប្រឌិត​។​

App #3. Unfold

​សម្រាប់​អ្នក​ដែល​ចង់​ចែក​រំលែក​នូវ​វីដេអូ​ពីរ​ក្នុង​ពេល​តែ​មួយ​​ និង​សរសេរ​រៀបរាប់​ខ្លីៗ​​ពី​វីដេអូ​នោះ​កម្មវិធី​ Unfold នេះ​នឹង​ផ្ដល់​សមត្ថភាព​​ការ​ច្នៃប្រឌិត​ខ្ពស់​ដល់​អ្នក៕

ទស្សនាវីដេអូ​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ទាំង​៣ខាង​លើ​​នៅ​ទី​នេះ៖


អត្ថបទ៖ Sin Sovannleakhena