សៀវភៅ​៥​ប្រភេទ​ជួយដល់ការ​គិត​និង​ផ្លាស់​ប្ដូរខ្លួន​ឯង​ឱ្យ​កាន់តែប្រសើរ

  • 2018-06-06 03:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាន​​អាច​កាត់បន្ថយ​នូវ​ភាព​អផ្សុក​បាន​ច្រើន​ ហើយ​ក៏​ជួយ​បង្កើន​ចំណេះ​ដឹង​និង​ការ​ចងចាំ​យើង​ឱ្យ​បាន​ល្អ​ទៀត​ផង​។ ការ​អាន​សៀវភៅ​ក៏​អាច​ផ្លាស់​ប្ដូរ​ការ​គិត​ក៏​ដូច​ជា​ការ​ជំរុញ​ស្មារតី​ឱ្យ​មាន​ភាព​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង​ផង​ដែរ​។

សៀវភៅ​៥​ប្រភេទ​ខាង​ក្រោម​នេះ អាច​នឹង​ជួយការ​គិត​របស់​អ្នក​ឱ្យ​បាន​ល្អ​ប្រសើរ​។

១.​Thirteen Things Mentally Strong People Don’t Do

សៀវភៅ​នេះ​គឺ​និពន្ធ​ដោយ​​ Amy Morin ដែល​នៅ​ក្នុង​នោះអ្នកនិពន្ធចង់​ចែក​រំលែក​ពី​​ការ​យក​ឈ្នះ​ភាព​​ទន់​ខ្សោយ​ ​ការ​លំបាក​ ការ​ទទួលស្គាល់​ភាព​​​​បរាជ័យ​ ដែល​អាច​ធ្វើឱ្យ​អ្នក​អាច​ចាកចេញ​ទៅ​កាន់​ភាព​ជោគជ័យ​បំផុត​។ អ្នក​មិន​អាច​គេច​ផុត​ពី​សំណាងអាក្រក់​នៅ​ក្នុង​ជីវិត​នេះ​បាន​ទេ​ប៉ុន្តែ​អ្នក​អាច​ផ្លាស់​ប្តូរ​របៀប​ដែល​អ្នក​នឹង​តប​ទៅ​វា​វិញ​។

២.​How to Stop Worrying and Start Living

អារម្មណ៍​តានតឹង​ ព្រួយ​បារម្ភ​គ្រប់​ពេល​ ធ្លាប់​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​មិន​អាច​បញ្ឈប់​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​មួយ​បាន? មិន​ថា​អ្នក​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ​តើ​អ្នក​បាន​ដោះស្រាយ​បញ្ហា​ដូច​គ្នា​ដែរ​ឬ​ទេ? សម្រាប់​សៀវភៅ​នេះ​អ្នក​និពន្ធ ​Dale Carnegie ​សរសេរ​ឡើង​ជា​រូបមន្ត​ដោះស្រាយ​បញ្ហាមិន​ចេះ​ចប់​​របស់​​អ្នក​មាន​ការ​គិត​ច្រើន។​​​​

៣. How Will You Measure Your Life?

តើ​អ្នក​គិត​ថា​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​នៅ​កន្លែង​ធ្វើ​ការ​? ប្រហែល​ជា​ប្រាក់​ខែ​តិចតួច ប៉ុន្តែ​ជា​ការ​ងារ​ដែល​ល្អ​ ​ឬក៏​ប្រហែល​ជា​ការ​កោត​សរសើរ​បន្ថែម​ទៀត​ពី​មិត្ត​រួម​ការងារ​របស់​អ្នក។ ខណៈ​ពេល​ដែល​ជោគជ័យ​នៃ​អាជីព​ការ​បំពេញ​បាន​​ល្អ​ប៉ុន្តែ​អ្នក​​មិន​ពេល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​និង​មិត្តភ័ក្ដិ​របស់​អ្នក។ តើ​វា​អាច​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ជីវិត​ដែរ​ឬទេ?

និពន្ធ​ដោយ​ Clayton M. Christensen, James Allworth និង​ Karen Dillon

៤. Finding Your Element

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​មាន​អ្វី​ខ្លះ​ដែល​អាច​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ ឬ​ក៏​គ្រាន់តែ​ការ​រស់នៅ​ទៅ​តាម​ធម្មជាតិ​? មនុស្ស​គ្រប់​គ្នា​មាន​ចំណង់​ចំណូល​ចិត្ត ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​អ្វី​ដែល​អ្នក​មាន​គឺ​មានន័យ​ថា​អ្នក​មិន​ទាន់​រក​ឃើញ​វា​នៅ​ឡើយ​ទេ។ សៀវភៅ​នេះ​នឹង​បង្ហាញ​ពី​របៀប​នៃ​ការ​ស្វែង​រក​ពី​ទេពកោសល្យ​​ ចំណង់​ចំណូល​ចិត្ត​ និង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក។

Finding Your Element by Ken Robinson

៥. Emotional Intelligence

Emotional Intelligence​ និពន្ធ​ដោយ​ Daniel Goleman ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​ជៀសវាង​ពី​​ការ​អនុញ្ញាត​ឱ្យ​អារម្មណ៍​របស់​អ្នក​គ្រប់គ្រង​ទៅ​​ការ​សម្រេចចិត្ត​ ជៀស​ជាង​ការ​ប្រើ​ចំណេះដឹង​៕


ប្រភព៖ blinkist.com ប្រែ​សម្រួល៖ chanvutha yin