វិធី​ងាយៗធ្វើ​ឲ្យ​ធ្មេញ​ស​ក្នុង​រយៈ​ពេល​២នាទី

  • 2018-06-11 01:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រេង​ដូង​ជា​គ្រឿង​ផ្សំ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ លើស​ពី​នេះ​ទៅ​ទៀត​ប្រេង​ដូង​អាច​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ថ្នាំ​ដុសធ្មេញ។ ហេតុ​ដូច្នេះ​ហើយ​អ្នក​អាច​ប្រើ​ប្រេងដូង​រួម​ជាមួយ​គ្រឿង​ផ្សំ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ជា​ថ្នាំ​ដុសធ្មេញ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។

ថ្នាំ​ដុសធ្មេញ​ទូទៅ​មាន​ផ្ទុក​សារជាតិ​គីមី​ដែល​បង្ក​ផល​អាក្រក់​ដល់​ធ្មេញ។ ម៉្យាង​ទៀត​ថ្នាំ​ដុសធ្មេញ​ដែល​យើង​នឹង​បង្ហាញ​អ្នក​នៅ​ថ្ងៃ​នេះ​គឺ​ជា​អ្វី​ដែល​មាន​លក្ខណៈ​តាម​បែប​ធម្មជាតិ។ លើស​ពី​នេះ​ទៀត​វា​មាន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ធ្មេញ​ស។ លើស​ពី​នេះ​ទៅ​ទៀត​ប្រេងដូង​មាន​ផ្ទុក​នូវ​លក្ខណៈ​សម្បត្តិ​របស់​បាក់តេរី​ដែល​អាច​លុប​បំបាត់​បាក់តេរី​មិន​ល្អ​នៅ​ក្នុង​មាត់​របស់​អ្នក។

លើស​ពី​នេះ​ទៅ​ទៀត​វា​ផ្ដល់​អត្ថប្រយោជន៍​ដូច​ខាងក្រោម​សម្រាប់​សុខភាព​មាត់​ធ្មេញ៖

១. កាត់​បន្ថយ​ការ​រលាក

២. ធ្វើ​ឲ្យ​ធ្មេញ​ស

៣. ជួយ​ការពារ​កុំ​ឲ្យ​ស្ងួត​ករ

៤. ការពារ​កុំ​ឲ្យ​ធ្មេញពុក

៥. ព្យាបាល​បបូរ​មាត់​ដែល​ប្រេះ​ស្ងួត

៦. ធ្វើ​ឲ្យ​អញ្ចាញ​មាន​ភាព​រឹងមាំ

៧. បំបាត់​ក្លិន​មិន​ល្អ

៨. ព្យាបាល​ការ​ហូរ​ឈាម​តាម​អញ្ចាញ ជាពិសេស​ប្រេងដូង​មាន​តម្លៃ​ថោក​ហើយ​វា​អាច​រក​​បាន​យ៉ាង​​ងាយស្រួល។

គ្រឿង​ផ្សំ៖

១. ១ភាគ២​នៃ​ប្រេង​ដូង

២. ម្សៅ​សូដា​ពី​២​ទៅ៣​ស្លាបព្រា​កាហ្វេ

របៀប​ផ្សំ៖

ដំបូង​យក​ប្រេងដូង​ចាក់​ចូល​ដប​ឬ​កែវ​លាយ​ជាមួយ​នឹង​​ម្សៅ​សូដា បន្ទាប់​មក​យក​សម​មក​កូរ​ឲ្យ​សប។ អ្នក​អាច​យក​ច្រាស់​ដុះ​ធ្មេញ​ជ្រលក់​ទៅ​ក្នុង​ដប​ហើយ​យក​មក​ដាក់​ក្រណាត់​ដើម្បី​យក​មក​ដុស​នឹង​ធ្មេញ ដុស​ធ្មេញ​របស់​អ្នក​តាម​ទម្លាប់​ដែល​អ្នក​តែង​តែ​ធ្វើ​ជាការស្រេច៕


ប្រភព៖ foxhealthy ប្រែ​សម្រួល៖ Sey