ប្រសិន​បើ​អ្នក​ធ្លាប់​កោរ​រោម​អាថ៌កំបាំង​របស់​អ្នក អ្នក​គួរ​តែ​អាន​អត្ថបទ​នេះ

  • 2018-06-12 06:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ស្រ្តី​​ដែល​ធ្លាប់​ឬ​ឧស្សាហ៍​កោរ​រោម​នៅ​លើ​ប្រដាប់​ភេទ​ តើ​អ្នក​មាន​ដែល​ដឹង​ទេ​ថា​វា​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​នោះ? ដូច្នេះ​ហើយ​យើង​ណែនាំ​មិត្ត​នារី​ទាំង​អស់​គួរ​ជៀស​វាង​ការ​កោរ​រោម​​ប្រដាប់​ភេទ​របស់អ្នក​។​

អ្នក​វិទ្យាសាស្ត្រ​ម្នាក់បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​ពិសោធន៍​របស់​នាង​នៅ​ក្នុង​​ សម្ភព​និង​រោគ​ស្រ្តី​មួយនៅ​អាមេរិច​ (American Diary of Obstetrics and Gynecology) ​លោក​ស្រី​ Andrea De Maria បាន​និយាយ​ថា​ស្រ្តី​មួយ​ចំនួន​មិន​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ការ​កោរ​រោម​ប្រដាប់​ភេទ​នោះ​ទេ។

ស្បែក​នៅ​​បរិវេណ​ប្រដាប់​ភេទ​ស្ត្រី​គឺ​ស្ដើង​និង​ទន់​ ដូច្នេះ​ហើយ​បន្ទាប់​ពី​កោរ​រោម​រួច​ ភាគ​ច្រើន​ពួក​គាត់​មាន​ការ​ឈឺ​ផ្សារៗ។​ យើង​អាច​និយាយ​បាន​ថា​នៅ​បរិវេណ​នោះ​វា​ជា​កន្លែង​បន្តុំ​នៃ​បាក់តេរី ដូច្នេះ​ហើយ​វា​ជា​​ហានិភ័យ​​​ចំពោះ​ស្រ្តី​ដែល​កោរ​រោម​ប្រដាប់​ភេទ វា​ងាយ​នឹង​ឆ្លង​រោគ។ អ្នក​ជំនាញ​ផ្នែក​រោគ​ស្រ្តី​បាន​និយាយ​ថា​រោម​នៅ​លើ​ប្រដាប់​ភេទ​ជួយ​​ទប់​ស្កាត់​ការ​ឆ្លង​រោគ​ពេល​រូម​ភេទ។


ប្រភព៖ paulfit ប្រែ​សម្រួល៖ Som Samdaneath