បាយ​ថ្ងៃ​ត្រង់​អស់​តែ​​១ម៉ឺន​រៀល តែ​ញ៉ាំ​បាន​មួយ​ឆ្អែត ហើយ​ឆ្ងាញ់​ទៀត​!

  • 2018-06-19 04:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​ថ្ងៃ​ត្រង់​នេះ​គិត​ថា​នឹង​ណាត់​គ្នា​ទៅ​ញ៉ាំ​នៅ​កន្លែង​ណា​ដែរ​? ថ្ងៃ​នេះ​សប្បាយ​ដើរ​មាន​កន្លែង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​​៣​កន្លែង​សម្រាប់​ប្រិយមិត្ត​សប្បាយ​ដើរ​ ដែល​ចំណាយ​អស់​តែ១ម៉ឺន​រៀល តែ​ញ៉ាំ​បាន​មួយ​ឆ្អែត ហើយ​ឆ្ងាញ់​ទៀត។ ចង់​ដឹង​ថា​នៅ​ណា​ខ្លះ​អត់​?

១.​កាហ្វេអាណាដូ និង​ភោជនីយដ្ឋាន

ប៊ូហ្វេ​ត្រឹមតែ 1ម៉ឺន​រៀល​ ជាមួយ​ម្ហូប​ចំនួន​៦ មុខ​​ឆ្ងាញ់​ៗ ហើយ​ថែម​ទាំង​មាន​បន្ថែម​ផ្លែឈើ​ទៀត​​ ​ អាច​សាក​បាន​នៅ​កាហ្វេ​អាណាដូ និង​ភោជនីយដ្ឋាន។ អាហារ​ប៊ូហ្វេ​នេះ​​គឺ​ចាប់​ពី​ម៉ោង​ ១១​ព្រឹក​ តែ​បើ​មិន​ប្រញាប់​ទៅ​ ប្រយ័ត្ន​អត់​កន្លែង​អង្គុយ​ណា​។

ទីតាំង​ ផ្លូវ​មុន្នីវង្ស​ ទល់មុខ​ ធនាគារ​ ស្ថាប័ន​ ក្បែរ​ សាលា​បារាំង ។

២. CAM CUP CAFE' ​​​ អាហារ​ឆុត​ថ្ងៃ​ត្រង់​​ដែល​មាន​តម្លៃ​១​ម៉ឺន​រៀល​ ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន​ ដែល​គេ​រៀបចំ​រួច​ជា​ស្រេច​។ ប៉ុន្តែ​អ្នក​ក៏​អាច​​កុម្ម៉ង់​អាហារ​ដែល​អ្នក​ចង់​ញ៉ាំ​ផ្សេង​ទៀត​ក៏​បាន​។

ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​១០២​ សង្កាត់​វត្តភ្នំ​។

៣. NgaTyMey Restaurant​

អាហារ​ថ្ងៃត្រង់​បែប​ខ្មែរ​ ដែល​១​នាក់​ត្រឹម​តែ ១ម៉ឺន​២ពាន់​រៀល អាច​ញ៉ាំ​មួយ​ចម្អែត​ជាមួយ​នឹង​អាហារ​៧​មុខ​បូក​រួម​ទាំង​បង្អែម​និង​ភេសជ្ជៈ កន្លែង​បរិយាកាស​ក៏​​ល្អ និង​អនាម័យ​ខ្ពស់។ប៊ូហ្វេរ​អាហារ​ថ្ងៃត្រង់​ចាប់​បើកពីម៉ោង​១១​ព្រឹក​ដល់​ម៉ោង​២​រសៀល​។​​

ទីតាំង​ផ្ទះលេខ​៦៧​ ផ្លូវ​៣២២​សង្កាត់​បឹងកេងកង​១​​​ ​​​​


អត្ថបទ៖ chanvutha yin