អ្នក​ទេសចរណ៍​មិន​គួរ​រំលងសមុទ្រ​ឈើ​​ខៀវ​​ស្រងាត់​ស្រស់​ស្អាត​នា​​វស្សារដូវ​ ខេត្ត​​មណ្ឌល​គិរី​ 

  • 2018-06-20 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​មណ្ឌល​គិរី ទឹក​ដី​ដ៏​​ស្រស់​ត្រកាល​គ្រប់​រដូវ​កាល​ មិន​ថា​នៅ​ក្នុង​​​រដូវ​ប្រាំង​ ឬ​រដូវ​វស្សា​​ ហើយ​នៅ​ទី​នោះ​សម្បូរ​ទៅ​កន្លែង​កម្សាន្ត​ធម្មជាតិ​​ជាច្រើន​​ផង​ដែរ​ ហើយ​ជាពិសេស​ជា​គឺ​ការ​ទស្សនា​ទេសភាព​ធម្មជាតិ​​ពី​លើកំពូល​ភ្នំ ។ ហើយ​កន្លែង​ដែល​ទាក់​ទាញ​ជាង​គេ នោះ​គឺ​សមុទ្រ​ឈើ។

សមុទ្រ​ឈើ​ ដែល​ស្ថិត​នៅ​ភូមិ​ឡៅកា ​ឃុំ​សុខដុម​ ​ក្រុង​សែន​មនោរម្យ​ ​​ខេត្ត​មណ្ឌល​គិរី​ ​ជា​កន្លែង​​ដែល​​មាន​​ទេសភាព​​ស្រស់​ត្រកាល​ ​ដោយ​​អាច​មើល​ព្រៃ​ឈើ​​​​​​ដ៏​ក្រាស់​ឃ្មឹក​ ដាច់​កន្ទុយ​ភ្នែក​​ជាប់​ជើង​មេឃ​ប្រៀប​ដូច​ជា​សមុទ្រ អញ្ចឹង​។ ប្រសិន​បើ​អ្នក​ទៅ​កម្សាន្ត​ដែល​ស្ថិត​នៅ​ក្នុង​រដូវ​វស្សា​នេះ ទេសភាព​សមុទ្រ​ឈើ គឺ​រឹត​តែ​ស្រស់​ស្អាត​ទៀត​ព្រោះ​វា​បញ្ចេញ​សម្រស់​ពណ៌ខៀវ​ស្រងាត់​ សម្លឹង​ដាច់​កន្ទុយ​ភ្នែក​។

សម្រាប់​អាកាស​ធាតុ​វិញ​ គឺ​​​ត្រជាក់​ខ្លាំង​ណាស់​ ដូចនេះ​វា​ក៏​ជា​ទី​កន្លែង​​​ដ៏​ ​​រ៉ូមែនទិក​សម្រាប់​គូ​ស្នេហ៍​​ឬ​លក្ខណៈ​គ្រួសារ​ក៏​ទទួល​បាន​អារម្មណ៍​រីករាយ​ប្លែក​​ផង​ដែរ ជាពិសេស​សម្រស់​នៅ​ពេល​ព្រឹក​ព្រលឹមតែម្ដង៕ ​​​

​​

​​ ​​ ​​

​​​


ប្រភព៖ sabaynews ប្រែ​សម្រួល៖ chanvutha yin