នំបញ្ចុកល្បីប្រចាំខេត្តសៀមរាប និង​កំពត អ្នក​ដំណើរ​តែង​លាន់​មាត់​ថា​ឆ្ងាញ់

  • 2018-06-21 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ប្រិយមិត្ត​បាន​ទៅ​លេង​ខេត្ត​សៀមរាប​ជាពិសេស​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​គឺ​នៅ​តាម​ផ្លូវ​នេះ​មាន​ហាង​មួយ​កន្លែង​ឈ្មោះ​ថា នំបញ្ចុក​ព្រះដាក់ ល្បី​ឆ្ងាញ់​​នំបញ្ចុក​សម្ល​ខ្មែរ។ ដូច្នេះ​ហើយ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​កម្រ​​រំលង​នំបញ្ចុក​ព្រះដាក់​ ដែល​ស្ថិត​នៅ​ភូមិ​ព្រះដាក់ ឃុំ​ព្រះដាក់​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប។ លក្ខណៈ​ពិសេស​នំបញ្ចុក​សម្ល​ខ្មែរ​នេះ​ គឺ​ប្រើ​សម្ល​ប្រហើរ​លាយ​ទឹក​ផ្អែម ដែល​ភ្ញៀវ​ដែល​បាន​មក​ញុំា​ហើយ​តែង​លាន់​មាត់​ថា​ឈ្ងុយឆ្ងាញ់ ដូច្នេះ​ហើយ​គ្រប់គ្នា​តែងតែ​ចត​ញុំា​ក្រោយ​ពី​ត្រឡប់​មក​ពី​​ទៅ-ត្រឡប់​មក​ពី​ប្រាសាទ​បន្ទាយស្រី។

នំបញ្ចុក​ទឹក​​ម្ហេច គឺ​ជា​អាហារ​​សម្រន់​ល្បី​ឈ្មោះ​មួយ​ប្រចាំ ខេត្ត កំពត ភ្ញៀវ​ទេសចរណ៍​ដែល​មក​​ខេត្ត មួយ​នេះ​តែងតែ​​មក​​ពិសា​​អាហារ​មួយ​​មុខ​នេះ មិន​ដាច់​ឡើយ ។ នៅ​​ឃុំ ​ព្រៃ​តុំ ស្រុកទឹក​ឈូ ខេត្ត កំពត សម្បូរ​ទៅ​ដោយ អាហារ​ប្រភេទ​នេះ​លក់​ណាស់។ រសជាតិ​ទឹក​សម្ល​ជា​មួយ​នឹង​នំបញ្ចុក​ធ្វើ​រួច​ភ្លាម នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ចង់​ពិសា​១​ចាន​ហើយ​ថែម​១ ទៀត ហើយ​អ្នក​ខ្លះ ពិសា​រហូត​ដល់​ទៅ​៥ទៅ៦ចាន់ មិន​ដឹង​ខ្លួន។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ចាប់​អារម្មណ​កាន់​តែ​ខ្លាំង​ គិត​ស្មាន​មិន​ដាល់​នោះ គី​ត្រង់​តម្លៃ ក្នុង​១ចាន់ ត្រឹម​តែ ១៥០០រៀល នំបញ្ចុក​ទឹក​​ម្ហេច និង២០០០រៀល នំបញ្ចុក​​សម្ល​ការី។ នៅ​ផ្ទះ អ្នក​ស្រីណែត ក្រៅ​ពី​នំបញ្ចុក​មាន​លក់​នំកង ចម្អិន​ភ្លាមៗ ទន់​ផ្អែម​ជាប់​មាត់​ថែម​ទៀត​ផង។


ប្រភព៖ srok ប្រែ​សម្រួល៖ Som Samdaneath