រឿង​ "កញ្ចក់​ឃុំ​វិញ្ញាណ" មាន​ប៉ុន្មាន​ឈុត​ដែល​ស្រដៀង​នឹង​រឿង​ខ្មោច​បរទេស​ផ្សេង​ទៀត

  • 2018-06-22 02:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​កញ្ចក់​ឃុំ​វិញ្ញាណ​ដែល​ទើប​នឹង​ចាក់​បញ្ចាំង​នា​ពេល​ថ្មីៗ​នេះ​នៅ​គ្រប់​រោង​ភាព​យន្ត​ទាំង​អស់​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ជា​ច្រើន​ហើយ​ក៏​មាន​គេ​និយាយ​តៗ​គ្នា​ពី​រឿង​ខ្មោច​មួយ​នេះ​ដែរ។ សម្រាប់​អ្នក​ដែល​ទស្សនា​រឿង​នេះ​ហើយ​មាន​ចាប់​អារម្មណ៍​ទេ​ថា​រឿង​កញ្ចក់​ឃុំ​វិញ្ញាណ​នេះ​មាន​បញ្ចូល​ការលាយ​លំ​ទៅ​ដោយ​ខ្មោច​ពី​ក្នុង​រឿង​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដូចជា ខ្មោច​អាមេរិក​កាំង ខ្មោច​រឿង​ថៃ និង​ខ្មោច​រឿង​ជប៉ុន។ ​ នៅ​ត្រង់​ឈុត​មួយ​នោះ​ មាន​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​បន្ទប់​គេង​នាង​ ហើយ​ក៏​បាន​ឃើញ​ខ្មោច​មនុស្ស​ស្រី​ស្លៀក​ពាក់​​បុរាណ​ឈរ​រាំ​ដែល​ដូច​ទៅ​នឹង​ ខ្មោច​ត្រឡោក​បែក​ របស់​ប្រទេស​ថៃ។

ឯ​ឈុត​មួយ​ផ្សេង​ទៀត​គឺ​ ត្រង់​កន្លែង​បង​ស្រី​ធំ​របស់​ក្មេងៗ​ត្រូវ​ខ្មោច​ចូល​ហើយ​នាង​កាច់​ដៃ​កាច់​ខ្លួន​ ក្រញង់​ដៃ​ ក្រញង់​ជើង​ដូច​ទៅ​នឹង​រឿង The last exorcist របស់​អាមេរិក។

ត្រង់​ឈុត​មួយ​ទៀត​នោះ​ គឺ​ជា​ឈុត​ពិសេស​ជាង​គេ​ក្នុង​រឿង​គឺ​ឈុត​ខ្មោច​វារ​ចេញ​ពី​កញ្ចក់​ដែល​ដូច​ទៅ​នឹង​ខ្មោច​ក្នុង​រឿង​ Sadako របស់​ប្រទេស​ជប៉ុន។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង​កញ្ចក់​ឃុំ​វិញ្ញាណ​គឺ​ជា​រឿង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។ នេះមិនមែន​បញ្ជាក់ថាជាការចំលងឡើយ តែវាជាការច្បិចយកគំនិតឆ្នៃប្រឌិតរបស់អ្នកដទៃដើម្បីបង្កើតជារបស់ខ្លួនឯង។ ទោះ​ជា​យ៉ាង​ណា​ក្ដី​រឿង​ខ្មោច​នេះ​ទទួល​បាន​កា​រ​ពេញ​និយម​យ៉ាង​ខ្លាំងគិត​មក​ត្រឹមថ្ងៃនេះមាន​អ្នកចូលទស្សនាជាង​៣ម៉ឺននាក់​ហើយ​។ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់​ពីថ្ងៃទី ១៥មិថុនាឆ្នាំ២០១៨នេះតទៅ កុំ​ភ្លេចទៅ​ទស្សនាទាំងអស់​គ្នា​ណា!


អត្ថបទ៖ Som Samdaneath