Secret Cambodia ក្លឹបរាត្រីបរិយាកាសថ្មីទាក់ទាញចិត្ត
- 2018-06-27 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 2
Secret Cambodia ក្លឹបរាត្រីបរិយាកាសថ្មីទាក់ទាញចិត្ត
ចន្លោះមិនឃើញ
កាលពីល្ងាចទី២៤ខែមិថុនានេះ នៅក្លឹបកម្សាន្ត Secret Cambodia ទើបធ្វើការបើកសម្ភោធសាកល្បងប៉ុន្តែឃើញថាមានភ្ងៀវក្នុងស្រុក និងបរទេសជាច្រើនកុះករបានចូលរួមក្នុងកម្មវិធីនេះ។
លក្ខណៈពិសេសនៅក្នុងក្លឹបកម្សាន្តមួយនេះគឺការតុបតែងបែបស្រស់ស្រាយ ទាក់ទាញមែនទែនដោយការលេងភ្លើងពណ៌ដ៏ស្រស់ស្អាតពេលថតរូបម្តងៗដូចនៅក្នុង MV ចម្រៀងបរទេសចឹង។
លើសពីនេះទៀតនោះគឺមានការបម្រើសេវាកម្មយ៉ាងស្និតស្នាល ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខបែបបរទេស ហើយចំពោះភេសជ្ជៈវិញគឺចម្រុះមុខងាយស្រួលក្នុងការជ្រើសរើស។
នៅពេលរាត្រីក៏មានការប្រគុំពីក្រុមតន្ត្រីជនជាតិហ្វីលីពីនដែលអង្រួនអារម្មណ៍អ្នកដែលទៅកម្សាន្តនៅក្លឹបរាត្រី Secret Cambodia ផងដែរ អ៉ីចឹងនៅពេលរាត្រីកុំភ្លេចសាកល្បងចូលលេងកម្សាន្តនៅ ក្លឹបរាត្រី Secret Cambodia ទើបដឹងថាបរិយាកាសល្អយ៉ាងណា និងទទួលបាននូវការលំហែអារម្មណ៍ដ៏ស្រស់ស្រាយ ឬជួបជុំមិត្តភក្តិដ៏សប្បាយរីករាយ។
អាសយដ្ឋាន៖ នៅតាមបណ្តោយផ្លូវលេខ ១៣៦(ម្តុំមាត់ទន្លេ) ទំនាក់ទំនង៖ 071 499 9959
អត្ថបទ៖ Som Samdaneath