កន្លែង​កម្សាន្ត​ចម្រុះ​៤ទើប​បើក​ថ្មី​នៅ ​ភ្នំពេញ​ អ្នកមិន​គួរ​រំលង​​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​

  • 2018-06-29 04:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ជាមួយ​ការងារ​ក៏ដូច​ជា​ការ​សិក្សា ថ្ងៃ​ចុង​សប្ដាហ៍​នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​ ឬ​មិត្ត​ភក្ដិ​ដើម្បី​លំហែ​អារម្មណ៍​កាត់​បន្ថយ​ស្ត្រេស និង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ដើម្បី​បន្ថែម​ថាមពល​ផងដែរ។

​​​​​​កន្លែង​កម្សាន្ត​ចម្រុះ​៤​កន្លែង​ទើប​បើក​ថ្មី​នៅ ​ភ្នំពេញ​​ដែល​អ្នក​គួរ​សាក​ល្បង​៖

១.​ សួន Eden Garden

សួន Eden Garden ដែល​ជា​ប្រជុំ​ទីកន្លែង​កម្សាន្ត និង​លំហែ ២៤ ម៉ោង ដំបូង​គេ​នៅ​ភ្នំ​ពេញ ​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ ដោយ​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​រណប​ថ្មី គឺ ភ្នំពេញ​ស៊ីធី​សេន​ធ័​រ (បឹងកក់)។ នៅ​ក្នុង​សួន Eden Garden មាន​កន្លែង​កម្សាន្ត ហាង​អាហារ និង​ភេសជ្ជៈ ព្រម​ទាំង​ហាង​ទំនិញ​ចម្រុះ​ចំ​នួន ២៦​កន្លែង ដោយ​រួមមាន​ទាំង​ម៉ាក​យីហោ​ក្នុងស្រុក ដូចជា​រោង​ភាព​យ​ន្ត​លេជិន (Legend Cinema) និង​ក្លឹប​រាត្រី Epic 2 ព្រម​ជាមួយ​នឹង​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ​ដូចជា Koi The, Starbucks និង S&P ជាដើម​។

២. Aeon Mall Sen Sok City

ផ្សារ​ទំនើប​ធំ​បំផុត​នៅ​កម្ពុជា​ដែល​ទើប​សម្ពោធ​ថ្មី​ៗ​នេះ ​គឺ​គ្របដណ្ដប់​លើ​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ១០០ ០០០ម៉ែត្រការ៉េ ខណៈ​ដែល​គម្រោង​ទី១ មាន​ទំហំ​ត្រឹមតែ ៦៨ ០០០ ម៉ែត្រការ៉េ។ ​ផ្សារទី២នេះ មាន​ចំណត​សម្រាប់​រថយន្ត ​២ ៣០០គ្រឿង និង ម៉ូតូ​៣ ០០០​គ្រឿង និង​មាន​ហាង​ទំនិញ​សរុប​ជាង ២០០​ហាង ដែល​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ទំនិញ​​របស់​អ្នក​។

៣. អាគារ​ពាណិជ្ជកម្ម​​ EXCHANGE SQUARE

ស្ថិត​លើ​​ដី​ទំហំ ៣៩៧០០ ម៉ែត្រការ៉េ អាគារ​ពាណិជ្ជកម្ម​​ EXCHANGE SQUARE បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ខែ​ឧសភា។​​​ ៤​ជាន់ ដំបូង​នៃ​អគារ​​មាន​សរុប​ជាង​ ៤០ ​ហាង ដែល​ដាក់​បំពេញ​តម្រូវ​ការ​អតិថិជន​សម្រាប់​ការ​កម្សាន្ត និង​កិច្ចការ​ជំនួញ​នានា ក្នុង​នោះ​មាន​ផ្សារ​ទំនើប​កម្រិត​ស្តង់ដារ​ថ្មី​ឈ្មោះ Lucky Premium Supermarket ហាង Guardian ហាង​សំលៀក​បំពាក់ Levi’s ហាង​គ្រឿង​អលង្ការ Pandora ហាង Samonite ហាង​កាហ្វេ Starbucks, Hard Rock Cafe​ រោងភាពយន្ត Legend Premium Cinema ហាង​ Yves Rocher ហាង​នាឡិកា Swatch និង​ ភោជនីយដ្ឋាន Sushi Tei ជាដើម។

៤. Phnom Penh Safari

សួន​សត្វ​ធំជាង​គេ​នៅ​ភ្នំពេញ​នេះ​បើក​ដំណើរការ​ចាប់​ពី​វេលា​ម៉ោង ៩​ព្រឹក​តទៅ ហើយ​មាន​ការ​សម្ដែង​ Show ពិសេសៗ​ពី​សត្វ​ជា​ច្រើន​ប្រភេទ​ដូចជា ការ​សម្ដែង​របស់​ត្រី​ដូហ្វីន ក្រពើ ដំរី ស្វា ខ្លា តោ និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ដែល​សុទ្ធ​សឹង​តែ​ឆ្លង​កាត់​ការ​បង្វឹក​យ៉ាង​ពិសេស។ ​បន្ថែម​លើ​ពី​នោះ​ទៀត​ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​លេង​កម្សាន្ត​ទស្សនា​ទេសភាព ​ដ៏​ស្រស់​បំព្រង​ថែម​ទៀត​ផង។ សម្រាប់​តម្លៃ​សំបុត្រ​វិញ​ ​ភ្ញៀវ​ជាតិ​គឺ​តម្លៃ​ ១៥ដុល្លារ​ក្នុង​ម្នាក់​សម្រាប់​មនុស្ស​ធំ និង​កុមារម្នាក់៥ដុល្លារ។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​គឺ​តម្លៃ​​ប្រហែល ២០ដុល្លារ​៕


អត្ថបទ៖ Samedy