ដឹង​តែ​ស្រស់​ស្រាយ! កន្លែង​ទាំង​៦​អ្នក​មិនគួររំលងពេល​ទៅដល់​ខេត្ត បាត់ដំបង​

  • 2018-06-30 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​មាន​គម្រោង​ថា​នឹង​ទៅ​លេង​នៅ​ខេត្ត​បាត់​ដំបង​ មាន​ដឹង​ទេ​ថា​តើ​តំបន់​ណា​ខ្លះ​ដែល​អ្នក​មិន​គួរ​ រំលង​នោះ​ព្រោះ​ទី​នោះ​មាន​រមណីយដ្ឋាន​ច្រើន​ណាស់។

តោះ​ អ៊ីចឹង​យើង​ណែនាំ​កន្លែង​ទាំង​៦​ដើម្បី​កុំ​​ឱ្យ​អ្នក​ចំណាយ​ពេល​គិត​ច្រើន​៖

១. ភ្នំ​បាណន់​

​ភ្នំ​បាណន់​ស្ថិត​នៅ​២២​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ខេត្ត​បាត់ដំបង​ហើយ​នៅ​លើ​ភ្នំ​មាន​ប្រាសាទ​បុរាណ​ ផង​ដែរ​ ឈ្មោះ​ថា​ប្រាសាទ​បាណន់​។ យើង​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​ដោយ​កាំ​ជណ្ដើរ​ក៏​បាន​ ឫ​ក៏​ ធ្វើ​ដំណើរ​ តាម​ព្រៃ​ ដើម្បី​ឡើង​ទៅ​កំពូលភ្នំ​ក៏បាន​​​។ ប៉ុន្តែ ​​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ខ្លះ​​គេ​និយម​​ចូលចិត្ត​ដើរ​តាម​ព្រៃ ព្រោះ​គេ​​អាច​អាច​ មើល​ឃើញ ទេសភាព​ប្លែកៗ​​ ពី​ចង្កេះ​ភ្នំ អា​ច​មើល​ឃើញ​ថ្ងៃលិច នឹង​ទេសភាព​ស្រស់​ស្អាត​ផ្សេង​ទៀត​។

២. វត្ត ឯក​ភ្នំ

វត្ត​ឯកភ្នំ ដែល​ស្ថិតនៅ​ចម្ងាយ​​១៣​គីឡូ​ម៉ែត្រ​ ភាគ​ជើង ខេត្ត​បាត់ដំបង​ហើយ​ប្រើ​រយៈ​ពេល​៣០​នាទី​ដើម្បី​ទៅ​ដល់​ទី​នោះ។ វត្ត​ឯក​ភ្នំ​គឺ​បាន​កសាង​នៅ​ក្នុង​សម័យកាល​ប្រាសាទ​អង្គរវត្ត ហើយ​នៅ​ក្បែរ​នឹង​ស្ទឹង​សង្កែ ។

៣. ផ្ទះ​បុរាណ​

ផ្ទះ​បុរាណ​ស្ថិត​នៅ​ក្នុង​ភូមិ​វត្ត​គរ​ រាល់​សំណង់​ផ្ទះ​បុរាណ​នៅ​គឺ​ចាប់​ជំនាន់​អាណានិគម​បារាំង មាន​អាយុកាល​រាប់​រយ​ឆ្នាំ។ ភូមិ​ផ្ទះ​បុរាណ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​មិន​គួរ​រំលង​នៅ​ពេល​ទៅដល់​ទីនោះ។

៤.កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​

ក្រោយ​ពេល​ដែល​អ្នក​បាន​ដើរ​ទស្សនា​ផ្ទះ​បុរាណ​ហើយ​អ្នក​គួរ​តែ​ឆ្លៀត​ពេល​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា ។ នៅ​ពេល​ទៅ​ដល់​ទី​នោះ​នឹង​បាន​ឃើញ​ ក្រពើ​ជាច្រើន​ ដូច​ជា​កូន​ក្រពើ​តូច​ៗ ហើយ​នឹង​ក្រពើ​ធំ​ និង​បាន​ឃើញ​ពី​ការ​ឱ្យ​ចំណី​ទៅ​ពួកវា។​

៥.កា​ទស្សនា​ហ្វូង​ប្រចៀវ​ហើយ​ចេញ​ពី​រូង​ភ្នំសំពៅ​ អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​មាន​ប្រចៀវ​ជាច្រើន​ហើយ​ចេញ​ពី​រ៉ូង​ហើយ​ទៅ​រកចំណី​នៅ​ពេល​ល្ងាច។ ​ ​​​​ ​​​​​​

៦.​ ការ​ជិះ​នោរី ឬBamboo Train នោរី​នេះ​ហើយ​ដែល​ជា​កន្លែង​មួយ​ដែល​អ្នក​មិន​គួរ​រំលង​ទាល់តែសោះ​៕


អត្ថបទ៖ Samedy