ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​កម្ពុជា​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ​បាន​មិនចេះតិចលាន​ដុល្លារ

  • 2018-07-02 04:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឱ្យដឹង​ថា កម្ពុជា ទទួល​បាន​ចំណូល​ប្រមាណ​ជាង ៦១លាន​ដុល្លារ ពី​ការ​លក់​បណ្ណ​ជូន​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល ៦​ខែ នៃ​ឆ្នាំ​២០១៨​នេះ។ ចំនួន​នេះ គឺ​កើន​ឡើង ១៧,៨៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ចាប់ពី​ខែ​មករា ដល់ ខែ​មិថុនា ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១,៣៥​លាន​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើន​ឡើង​ប្រមាណ​១០%។ ជាមួយគ្នា​នេះ ចំណូល​សរុប​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៦​ខែ​កន្លងមក​នេះ មាន​ចំនួន​ជាង ២,៧​លាន​ដុល្លារ៕


ប្រភព៖ Kley Kley ប្រែ​សម្រួល៖ chanvutha yin