កន្លែង​ដើរលេង​សប្បាយៗ​ទាំង​១០​នៅ​ បាងកក បើបានទៅធានាថាប្លែកភ្នែក

  • 2018-07-02 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​អ្នក​ទេសចរណ៍​ជុំវិញ​ពិភពលោក ព្រោះ​ប្រទេស​នេះ​សំបូរ​ទៅ​ដោយ​​រមណីយដ្ឋាន​ ជាពិសេស​កន្លែង​ញ៉ាំ​អាហារ​ប្លែក​ៗ​ផង​ដែរ។

កន្លែងទាំង១០ដែលអ្នកមិនគួររំលងពេលទៅដល់ បាងកក៖

១០. Jim Thompson's House

Jim Thompson's House គឺ​ជា​កន្លែង​ទេសចរណ៍​ដែល​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។ កន្លែង​នេះ​អ្នក​អាច​ទស្សនា​ផ្ទះបុរាណ​របស់​ប្រជាជន​ថៃ, សិល្បៈ​បុរាណ​ថៃ និង ក្រណាត់​សូត្រ​ស្អាតៗ​ផង​ដែរ។

៩. Lumpini Park

សួន Lumpini គឺ​ជា​សួន​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ។ អ្នក​អាច​គយគន់​ទេសភាព​នៅ​តាម​ដង​បឹង​ឬ​ក៏​ជួល​ទូក​ជិះ​លេង​កំសាន្ត​ជាមួយ​នឹង​មិត្ត​ភក្ដិ​ បង​ប្អូន​ ក្រុម​គ្រួសារ​និង​គូរស្នេហ៍​បាន។

៨. Chatuchak Weekend Market

អ្នក​ណាៗ​ក៏​ដឹង​ថា​ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​ដែល​គេ​ចូលចិត្ត​ទៅ​ទិញ​ឥវ៉ាន់​ហើយ​ក្នុង​នោះ​ក៏​មាន​ផ្សារ​មួយ​ដែល​អ្នក​មិន​គួរ​រំលង​នោះ​ទេ​គឺ Chatuchak Weekend Market។

៧. Chao Phraya River

ទន្លេ Chao Phraya គឺ​ជា​បេះដូង​របស់​ទី​ក្រុង​បាងកក។ អ្នក​អាច​ជួល​ទូក​ជិះ​តាម​ដង​ទន្លេ​ដើម្បី​គយគន់​ទេសភាព​នៃ​ទី​ក្រុង​បាងកក។

៦. Khao San Road

ផ្លូវ Khao San គឺ​ជា​ផ្លូវ​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​របស់​ទី​ក្រុង​បាងកក​ព្រោះ​អ្នក​អាច​ស្វែង​រក​របស់​ថោកៗ​នៅ​ទី​នោះ​បាន​យ៉ាង​ស្រួល ហើយ​អ្នក​ក៏​អាច​រក​កន្លែង​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ថោក​ទី​នោះ​ដូច​គ្នា​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ល្ងាច​នៅ​ទីនោះ​មាន​បារ​ជាច្រើន​ដែល​អាច​ឲ្យ​អ្នក​សប្បាយ​ជាមួយ​និង​តន្ត្រី​កំដរ​អារម្មណ៍។

៥. សារមន្ទីរ​ជាតិ​បាងកក

នៅ​បាងកក​មាន​សារមន្ទីរ​ជាច្រើន​ដែល​អាច​ឲ្យ​អ្នក​ទៅ​ទស្សនា​បាន​ប៉ុន្តែ​បើ​អ្នក​ចង់​ដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​សិល្បៈ​វប្បធម៌​របស់​ប្រទេស​ថៃ​កាន់​តែ​ច្បាស់​នោះ​​អ្នក​អាច​សាកល្បង​ទៅ​សារមន្ទីរជាតិ​បាងកក​បាន។

៤. Sea Life Bangkok អ្នក​អាច​ទស្សនា​ត្រី​នៅ​បាត​សមុទ្រ​ជា​ច្រើន​ប្រភេទ​ បូក​រួម​ជាមួយ​នឹង​ការ​សម្ដែង​ផ្សេងៗ​ដែល​អ្នក​នឹង​ប្លែក​ភ្នែក​ជាក់​ជា​មិន​ខាន។

៣. វត្ត Pho

វត្ត Pho គឺ​ជា​កន្លែង​ដែល​មាន​ចេតិយ​ធំ​របស់​ព្រះពុទ្ធ ហើយ​នឹង​មាន​កន្លែង​ម៉ាស្សា​បែប​ថៃ​បុរាណ។ នៅ​ទី​នោះ​មាន​រូប​ចម្លាក់​ជា​ច្រើន ហើយ​ក៏​មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​អ្នក​អាច​ទិញ​ផ្ញើ​អ្នក​ជា​ទី​ស្រលាញ់​បាន។

២. Chinatown

Chinatown គឺ​ជា​តំបន់​ទេសចរណ៍​ដែល​ល្បី​នៅ​ទីក្រុង​បាងកក។ វា​គឺ​ជា​ឋានសួគ៌​ម្ហូប​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ហើយ​ក៏​សំបូរ​ទៅ​ដោយ​របស់​ថោកៗ​ជា​ច្រើន។

១. The Grand Palace

The Grand Palace គឺ​ជា​រាជវាំង​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស។ រាជវាំង​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ប្រទេស​ថៃ​ព្រោះ​ទី​នេះ​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​បង្ហាញ​ពី​ប្រវត្តិសាសន៍​ក៏​ដូចជា​វប្បធម៌​របស់​ប្រទេស​ថៃ៕


ប្រភព៖ wonderslist ប្រែ​សម្រួល៖ Sey