ហាងទាំង១៣កន្លែងនៅទួលគោកបរិយាកាស​ល្អ​ហើយ​ម្ហូប​ឆ្ងាញ់ទៀត!

  • 2018-07-04 04:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ចង់​ទៅ​ណា​ទាល់​តែ​មក​ម្តុំ​បឹង​កេង​កង​បាន​សំបូរ​អី​ញុំា​ ឥឡូវ​ប្តូរ​រសជាតិ​និង​បរិយាកាស​ម្តង​មើល។ នៅ​ម្តុំ​ទួល​គោក​មាន​ហាង​ច្រើន​ណាស់​ដែល​មាន​បរិយាកាស​ល្អៗ។

១. Metro Azura

ជា​ Pub មួយ​ដែល​មាន​បរិយាកាស​ល្អ​មាន​តន្ត្រី​កំដរ​ មាន​អាហារ​និង​ភេសជ្ជៈ​ឆ្ងាញ់។ ទីតាំង​ស្ថិត​នៅ​ក្នុង​ TK Avenue។

២. Arabitia Cafe

ជា​ហាង​កាហ្វេ​ទើប​តែ​បើក​ថ្មី​ថ្មោង​នៅ​ទួល​គោក​មាន​បរិយាកាស​ធំ​ទូលាយ​សម្រាប់​អ្នក​ចង់​ទៅ​ធ្វើ​ការងារ​ ធ្វើ​មេរៀន​​ ឬ​ជួប​ជុំ​មិត្តភ័ក្ដិ​អី​ជា​ដើម។

​៣. TK Avenue

អ្នក​ណា​មិន​ស្គាល់ TK Avenue មាន​គ្រប់​សព្វ​នៅ​ទី​នោះ។​ បើ​និយាយ​ពី​អ្នក​ចូល​ចិត្ត​ថត​រូប​វិញ​ទៅ​ទី​នោះ​គឺ​ត្រូវ​ម៉ាច់​តែ​ម្តង ព្រោះ​មាន​ប្លង់​ស្អាតៗ​ជា​ច្រើន។

៤. The Shop

ជា​ហាង​បែប​អឺរ៉ុប​មាន​លក់​អាហារ​បែប​អឺរ៉ុប​ឆ្ងាញ់ៗ​ និង​សូកូឡា​នៅ​ទី​នោះ​ល្បី​ថា​ជក់ចិត្ត​ខ្លាំង។

៥. One More Restaurant

ជា​ហាង​ម្ហូប​ខ្មែរ​ មាន​ម្ហូប​ឆ្ងុយ​ឆ្ងាញ់​បំផុត។ អាច​ទៅ​ជា​​លក្ខណៈ​គ្រួសារ​។

៦. Eden Garden Mall

នៅ​ទី​នោះ​គឺ​ជា​ជង្រុក​កន្លែង​ញុំា។ នៅ​ទី​នោះ​មាន​ជម្រើស​​ហាង​ញុំា​ជាច្រើន។

៧. Samba ឃ្លាន​ Steak មែន​ទេ? កុំ​ភ្លេច​ទៅ​ Samba !

៨. Silla Restaurant

ហាង​ម្ហូប​កូរ៉េ​នេះ​ពេល​ដែល​ចូល​ទៅ​ដូច​មាន​អារម្មណ៍​ថា​នៅ​កូរ៉េ​តែ​ម្តង។

៩. Sen Han Hotel Sky Bar

នៅ​ទី​នោះ​មាន​ខ្យល់​អាកាស​ល្អ មើល​ឃើញ​ទេសភាព​ទី​ក្រុង​ភ្នំពេញ​។

១០. The Fresh Salad

អ្នក​ចូល​ចិត្ត​ញុំា​​សាឡាត​ត្រូវ​ប៉ាន់​តែ​ម្ដង​​ នៅ​ទី​នោះ​គេ​ដាំ​បន្លែ​ខ្លួន​ឯង​ដើម្បី​យក​មក​ធ្វើ​សាឡាត។

១១. Tiara Lounge

ហាង​មួយ​នេះ​ក៏​ទំនង​ដែរ។ ញុំា​អាហារ​ពេល​ល្ងាច​ជាមួយ​ដៃ​គូរ​អ្នក​គឺ​អស្ចារ្យ​ណាស់។

១២. មាតុភូមិ

ជា​ហាង​ម្ហូប​ខ្មែរ​ល្អ​បំផុត​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ។

១៣. Kami Sushi ជា​ហាងម្ហូបជប៉ុននៅទួលគោកតែមួយគត់។ អ្នក​នៅទួលគោកកុំភ្លេចទៅសាក។​


អត្ថបទ៖ Som Samdaneath