គួរ​ឲ្យ​សរសើរ​! កំពូលប្រទេស​ទាំង​១០មាន​សន្តិភាព​ជាង​គេ​បំផុតលើ​លោក​

  • 2018-07-05 05:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ដែល​ដឹង​ថា​ប្រទេស​ណា​ខ្លះ​ដែល​ជា​ប្រទេស​មាន​សន្តិភាព​ជាង​គេ​ដែរ​ទេ? ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង​១០​ដែល​មាន​សន្តិភាព​ជាង​គេ​នៅ​លើ​ពិភព​លោក៖

១០. ប្រទេស Belgium

យោង​តាម​ការ​វិនិច្ឆ័យ​របស់​ Global Peace Index ប្រទេស Belgium គឺ​ជា​ប្រទេស​ដ៏​តូច​មួយ​ដែល​មាន​សន្តិភាព​និង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​រស់នៅ​អឺរ៉ុប។ ប្រទេស​ដ៏​ស្អាត​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​មាន​កន្លែង​ពិសេស​មួយ​ចំនួន​ដូច​ជា Brussels ជាដើម។ Brussels គឺ​ជា​ទីក្រុង​របស់​ប្រទេស Belgium ដែល​ជា​ផ្ទះ​របស់​សហភាព​អឺរ៉ុប និង ណាតូ(NATO)។ ប្រទេស Belgium មាន​ទីក្រុង​ស្អាតៗ ប្រាសាទ​ដ៏​អស្ចារ្យ និង តំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន។

៩. ប្រទេស​ស៊ុយអែត

Global Peace Index បាន​វិនិច្ឆ័យ​ប្រទេស​ស៊ុយអែត​ឲ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ៩។ ប្រទេស​នេះ​មាន​ករណី​ប្លន់​តិច​ជាង​គេ​បើ​ប្រៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិច។

៨. ប្រទេស​កាណាដា

ប្រទេស​កាណាដា​ជាប់​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​សន្តិភាព​បំផុត​នៅ​លើ​ពិភពលោក​ដែល​គេ​តែង​តែ​ប្រាថ្នា​ចង់​រស់​នៅ។ ប្រសិន​បើ​អ្នក​ធ្លាប់​បាន​ទៅ​ទីក្រុង Toronto ឬ​ក៏​នៅ​ជិត Niagara Falls អ្នក​ប្រាកដ​ជា​ដឹង​ពី​មូលហេតុ​ដែល​ប្រទេស​កាណាដា​គឺ​ជា​ប្រទេស​ដែល​មាន​ភាព​ស្រស់​ស្អាត មាន​អនាម័យ មាន​បរិយាកាស​ស្រស់​ស្រាយ ហើយ​ប្រជាជន​ថែម​ទាំង​រួសរាយ​រាក់ទាក់​ទៀត​ផង។

៧. ប្រទេស​ហ្វីនលេន

ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស្រលាញ់​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ​ដែល​បាន​នាំ​ឲ្យ​អ្នក​ស្គាល់ Angry Birds? ប្រទេស​ហ្វីនលេន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​និង​ជា​ប្រទេស​ដែល​ងាយ​ស្រួល​រស់នៅ​បំផុត​ដោយ​សារ​តែ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​របស់​ប្រទេស​នេះ។

៦. ប្រទេស​ជប៉ុន

ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត និង ពោរ​ពេញ​ទៅ​ដោយ​វប្បធម៌​ដ៏​អស្ចារ្យ​នោះ​គឺ ប្រទេស​ជប៉ុន។ ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី៣​នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​សប្បាយ​ជាង​គេ​នៅ​ទ្វីប​អាស៊ី។ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព មាន​ឧក្រិដ្ឋកម្ម​តិច និង​មិន​សូវ​មាន​ទំនាស់​ជាមួយ​នឹង​ប្រទេស​ជិត​ខាង។

៥. ប្រទេស​ស្វីស

ប្រទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ប្រជាជន​នៅ​ទី​នោះ​មាន​ភាព​អព្យាក្រឹត្យ​ទៅ​លើ​សាសនា​ក៏​ដូច​ជា​បញ្ហា​នយោបាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ប្រទេស​នេះ​រក្សា​ទំនាក់ទំនង​ការ​ទូត​បាន​យ៉ាង​រឹងមាំ​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក។

៤. ប្រទេសAustria

ប្រទេសAustria ទទួល​បាន​ងារ​ជា​ប្រទេស​ដែល​មាន​សន្តិភាព​បំផុត​សម្រាប់​ជំហរ​របស់​ខ្លួន​លើ​នយោបាយ​អន្តរជាតិ។ ប្រទេស​នេះ​គ្មាន​ការ​រឹត​ត្បិត​ទេ ហើយ​ក៏​មិន​ដែល​មាន​អ្នក​ណា​និយាយ​អាក្រក់​ពី​ប្រទេស​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​នេះ​បាន​ក្លាយ​ជា​ប្រទេស​មាន​សន្តិភាព​និង​មាន​ការ​រីក​ចម្រើន​យ៉ាង​ល្អ។

៣. ប្រទេស​New Zealand


ប្រភព៖ wonderslist ប្រែ​សម្រួល៖ Sey