អស្ចារ្យ​ណាស់! ដើមឈើ​មួយ​របស់កម្ពុជា​ជាប់​ជា​ដើមឈើ​ប្លែក​គេ​១​ក្នុងចំណោម១៥នៅ​លើ​លោក​

  • 2018-07-06 03:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ដឹង​ទេ​ថា​នៅ​លើ​ពិភព​លោក​នេះ​មាន​ដើមឈើ​ចម្លែក​ៗ​ជា​ច្រើន​ប្រភេទ​ដែល​អ្នក​ស្ទើរ​តែ​មិន​ជឿ? ខាង​ក្រោម​នេះ​គឺ​ជា​ដើមឈើ​ដ៏​អស្ចារ្យ​បំផុត​ដែល​កម្រ​មាន​និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​១៥​‌៖

១. ដើម​Eucalyptus Deglupta

Eucalyptus Deglupta គឺ​ជា​ដើមឈើ​ដែល​ខ្ពស់ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដើមឈើ​ឥន្ទធនូ។ ដើមឈើ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់ Nothern Hemisphere។ សព្វ​ថ្ងៃ​នេះ​ដើមឈើ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ដាំ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ក្រដាស។

២. ដើម​Silk Floss Tree

ដើមSilk Floss Tree ជា​ដើមឈើ​ដែល​មាន​កំណើត​នៅ​ព្រៃ​ត្រូពិច​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង។ ដើម​ឈើ​នេះ​ពេល​ខ្លះ​មាន​កម្ពស់​ប្រមាណ​ជា​២៤ម៉ែត្រ។ ដើមឈើ​នេះ​មាន​បន្លា​ដែល​អាច​ជួយ​ផ្ទុក​ទឹក​នៅ​ពេល​ដែល​អាកាសធាតុ​ស្ងួត។

៣. ដើម​The President

ដើម​The President មាន​នៅ​ឧទ្យាន​ជាតិ Sequioa ក្នុង​រដ្ឋ​កាលីហ្វញ៉ា។ ដើមឈើ​នេះ​មាន​កម្ពស់ ៧៣ មែ៉ត្រ និង មាន​ទំហំ ២៨ ម៉ែត្រ។

៤. ដើមMethuselah

ដើមMethuselah គឺ​ជា​ប្រភេទ​ដើម​ស្រល់​ដែល​ខ្ពស់​នៅ​ភ្នំ​ស (White Mountain) នៅ​ទិស​បូព៌​នៃ​រដ្ឋ​កាលីហ្វញ៉ា។ ដើមឈើ​នេះ​មាន​អាយុ​ប្រហែល​ពី ៤៨៤៤ ទៅ ៤៨៤៥ ឆ្នាំ។

៥. ដើមគ​នៅ​ប្រាសាទ​តា​ព្រហ្ម

ប្រាសាទ​តា​ព្រហ្ម​គឺ​ជា​ប្រាសាទ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​សតវត្ស​ទី​១២​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។ ដើម​គ​នេះ​បាន​ដុះ​នៅ​លើ​ដំបូល​ប្រាសាទ​តា​ព្រហ្ម​នេះ​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​មើល​ទៅ​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែន​ទែន​ជាមួយ​នឹង​ឬស​ធំៗ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ។

៦. ដើម Dragonblood Trees ដើមDragonblood Treesមាន​នៅ​ប្រជុំ​កោះ Socotra ដែល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​យេម៉ែន (Yemen) ស្ថិត​នៅ​ក្នុង​សមុទ្រ​អារ៉ាប់។ ដើម​ឈើ​នេះ​ទទួល​បាន​ឈ្មោះ​ដ៏​គួរ​ឲ្យ​ខ្លាច​ដោយ​សារ​ជ័រ​របស់​ដើម​នេះ​មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម ហើយ​ដើម​នេះ​ផង​ដែរ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​លាប និង​ធ្វើ​ជា​ថ្នាំ​ខាត់​វីយ៉ូឡុង។

៧. ដើម Teapot Baobab

នៅ​ប្រទេស​ Madgascar អ្នក​អាច​រក​ឃើញ​ដើម​ឈើ​នេះ​បាន​យ៉ាង​ងាយ​ស្រួល​ដែល​មាន​ទំហំ​និង​រូបរាង​ខុសៗ​គ្នា​ក្នុង​កន្លែង​តែ​មួយ។ ដើមឈើ​នោះ​ត្រូវ​បាន​គេ​សន្មត​ថា​មាន​អាយុ​ប្រហែល ១០០០ឆ្នាំ។

៨. ដើម​អូលីវ​នៅ Vouves

ដើម​អូលីវ​នេះ​មាន​នៅ​ក្នុង​ភូមិ Ano Vouves របស់​ប្រទេស​ក្រិក។ នេះ​គឺ​ជា​ដើម​មួយ​នៅ​ក្នុង​ចំណោម​ដើម​អូលីវ​ទាំង៧​ដែល​គេ​ជឿ​ថា​មាន​អាយុ​យ៉ាង​តិច​ណាស់​ក៏ ៣០០០​ទៅ​៤០០០ឆ្នាំ​ដែរ។

៩. ដើម Angel Oak

ដើម Angel Oak មាន​នៅ​ឧទ្យាន Angel Oak នៃ​កោះ Johns ក្បែរ​ទីក្រុង Charleston ភាគ​ខាង​ត្បូង​នៃ​រដ្ឋ កាលីហ្វញ៉ា។ ដើម Angel Oak ត្រូវ​បាន​គេ​សន្មត​ថា​មាន​អាយុ​ប្រហែល​ពី ៣០០​ទៅ ៤០០ឆ្នាំ និង​មាន​ប្រវែង​ ២០ ម៉ែត្រ។

១០. ដើម​ជីវិត (Tree of Life)

អ្វី​ដែល​ធ្វើ​ឲ្យ​ដើមឈើ​ដែល​មាន​អាយុ​៤០០​ឆ្នាំ​នេះ​អស្ចារ្យ​នោះ​គឺ​ដោយសារ​តែ​ដើម​នេះ​ដុះ​តែ​ឯង​នៅ​វាល​ខ្សាច់​ក្នុង​តំបន់​ដែល​គ្មាន​ទឹក។

១១. ដើមឈើ (The Tree of Tule)

The Tree of Tule មាន​ទីតាំង​នៅ​ផ្នែក​កណ្ដាល Santa María del Tule នៅ​ក្នុង​រដ្ឋ Oaxaca នៃ​ប្រទេស​មិចសិចកូ។ ដើមឈើ​នេះ​ត្រូវ​បាន​គេ​ចុះ​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ២០០១​ដោយ​UNESCO។

១២. ដើមឈើ Wind-Swept នៅ​ប្រទេស​ញូហ្សេឡេន

ដើមឈើ​ទាំង​នេះ​មាន​នៅ​ក្នុង​ប្រទេស​ញូហ្សេឡេន ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​មាន​រាង​បែប​នេះ​គឺ​ដោយសារ​តែ​វា​ប៉ះ​ទង្គិច​នឹង​ខ្យល់​ antarctic។

១៣. ដើមឈើ Axel Erlandson's Circus

Axel Erlandson គឺ​ជា​អ្នក​បណ្ដុះ​រុក្ខជាតិ​ជនជាតិ​អាមេរិច​ម្នាក់​ដែល​បាន​ដាំ​ដើមឈើ​ Circus នេះ​ឡើង​ក្នុង​ឆ្នាំ ១៩៤៧។

១៤. ដើមឈើ Deodar

ពាក្យ Deodar មាន​ន័យ​ថា​ដើមឈ​នៃ​ព្រះ។ ដើមឈើ​នេះ​គឺ​ជា​ដើមឈើ​ជាតិ​របស់​ប្រទេស ប៉ាគីស្ថាន។ ដើមឈើ​នេះ​មាន​ប្រវែង​ពី៤០ទៅ៦០​ម៉ែត្រ។ រីឯ​មែក​របស់​វា​វិញ​មាន​ប្រវែង ៣ ម៉ែត្រ។

១៥. ដើមឈើ Crooked Forest of Gryfino


ប្រភព៖ wonderslist ប្រែ​សម្រួល៖ Sey