ស្រក់ទឹកមាត់! ស៊ុបខ្យង​ពិសេស​ឆ្ងាញ់​ហើយ​តម្លៃ​ធូរ​ថ្លៃ​ទៀត

  • 2018-07-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាស​ធាតុ​ត្រជាក់​ៗ​បែប​នេះ​បើ​មាន​​ស៊ុប​ហុត​ក្ដៅ​ៗ​មិន​ដឹង​ថា​ល្អ​យ៉ាង​ណា​ទេ​មែន​ទេ?​ អញ្ចឹង​ថ្ងៃ​នេះ​សប្បាយ​ដើរ​ ចង់​ណែនាំ​កន្លែង​ញ៉ាំ​ស៊ុប​ខ្យង​ពិសេស​ ដែល​ធានា​ថា​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​។​

ហើយ​ពិសេស​​ជាង​នេះ​ទៀត​នោះ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ណាត់​មិត្តភ័ក្ដិ​ញ៉ាំ​អី​ជុំ​គ្នា​កន្លែង​នេះ​ក៏​ពិត​ជា​សាក​សម​ផង​ដែរ​ ទាំង​បរិយាកាស​ ក៏​ដូច​ជា​មុខ​ម្ហូប​ពិសេស​ៗ ​ដូច​ជា​ បង្គា​​ឆេះ បង្គា​ប្រហារ​ជីវិត បុក​មាន់ សាច់​គោ​លើ​ជ្រុញ​អណ្ដាត​គោ​បំពង​ចេក​ខ្ចី និង​ជាច្រើន​មុខ​ទៀត​។ តែ​បើ​ចង់​ដឹង​ថា​រសជាតិ​យ៉ាង​ណា​អាច​ទៅ​ភ្លក់​បាន​នៅ​ Omega Street Food នេះ​ដែល​មាន​ទីតាំង​នៅ​កោះ​ពេជ្រ​។

ទីតាំង​នៅ​កោះ​ពេជ្រ ចុះ​ពី​ស្ពាន​ហង្ស បត់​ស្ដាំ​ជួរ​មាត់​ទន្លេ តូប​ចុងក្រោយ​គេ​​ ដែល​មាន​ផ្លាក​Omega Street Food


អត្ថបទ៖ chanvutha yin