ទៅ​ដល់​ តៃវ៉ាន់ បើ​មិន​បាន​ញ៉ាំ​អាហារ​ទាំង​៦​មុខ​នេះ​ដឹង​តែ​ស្ដាយ​ក្រោយ​ហ្មង!

  • 2018-07-09 23:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​នៅ​ តៃវ៉ាន់​ មិន​ត្រឹម​តែ​មាន​កន្លែង​ដើរ​លេង​ស្អាត​ៗ​នោះ​ទេ​ប៉ុន្តែ​ក៏​សម្បូរ​របស់​ញ៉ាំ​ឆ្ងាញ់​ៗ​ដែរ។ បើ​សិន​ជា​អ្នក​មាន​ពេល​តែ​២​ទៅ​៣​ថ្ងៃ​នៅ​តៃវ៉ាន់​នោះ កុំ​ភ្លេច​ទៅ​សាក​ម្ហូប​ខាង​ក្រោម​នេះ​ណា៖

១. Grandma Lai's Taro Balls

បង្អែម​នេះ​គឺ​ជា​បង្អែម​ដែល​ល្បី​ជាង​គេ​នៅ​តៃវ៉ាន់​ដែល​មាន​ទីតាំង​នៅ​ផ្លូវ Jishan Old Street។ ជា​រៀងរាល់​ថ្ងៃត្រាវ​ស្រស់ៗ​ត្រូវ​បាន​យក​មកចំហុយ​ហើយ​ខ្ចប់​ជាមួយ​ម្សៅនំ​ស្វិត​ឆ្ងាញ់​ជក់​មាត់​តែម្ដង។ បង្អែម​ត្រាវ​នេះ​មាន​ច្រើន​រសជាតិ​ដូច​ជា រសជាតិ​ដើម រសជាតិ​តែ​បៃតង និង​រសជាតិ​ល្ង​ដែល​មាន​ពណ៌​ចម្រុះ​ថែម​ទៀតផង។

អាសយដ្ឋាន៖ No.143 Jishan Street, Jiufen, Ruifang Dist, Xinbei 224, Taiwan

២. A-Zhu Peanut Ice Cream Roll

ការ៉េម​នេះ​មាន​ដើម​កំណើត​នៅ​តំបន់ Yilan លក្ខណៈ​ពិសេស​ដោយ​ការ៉េម​រសជាតិ​ត្រាវ​២​ដុំ​ខ្ចប់​ជាមួយ​នឹង​ស្ករ​សណ្ដែកដី។

អាសយដ្ឋាន៖ Jishan Street, Ruifang District, Xinbei 22450, Taiwan

៣. Giant Takoyaki Balls

Takoyaki Balls ភាគ​ច្រើន​មាន​ទំហំ​តូច​ល្មម​ប៉ុន​នឹង​មាត់​ដែល​ងាយ​ស្រួល​ដល់​អ្នក​ញ៉ាំ​ប៉ុន្ដែ​នៅ​តៃវ៉ាន់​បាន​ច្នៃវា​ឲ្យ​ទៅ​ជា​ទំហំ​មួយ​ថ្មី​ទៀត។ Giant Takoyaki Balls មាន​ទំហំ​ធំ​ប៉ុន​កណ្ដាប់​ដៃ​ជាមួយ​នឹង​ស្នូល​គ្រប់​ប្រភេទ​ដូច​ជា មឹក បង្គា ផ្កា​ខាត់ណា ពោត ដំឡូង គ្រំ និង​ស្នូល​ផ្សេងៗ​ទៀត​ជា​ច្រើន។ អ្នក​អាច​រក​ Giant Takoyaki Balls បាន​នៅ​តាម​ផ្សារ​រាត្រី។

អាសយដ្ឋាន៖ No. 1156, Yucheng Road, Gushan District, Kaohsiung City, Taiwan 804

៤. 50 Lan Milk Tea

50 Lan គឺ​ជា​ហាង​តែ​គុជ​ល្បី​ជាង​គេ​នៅ​តៃវ៉ាន់​ ពេលអ្នកទៅដល់ទីនោះនឹង​ឃើញ​ហាងនេះនៅគ្រប់​ទី​កន្លែងតែម្ដង។ ហាង​លក់​តែ​គុជ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ជាពិសេសវាបាន​បង្កើត​​រសជាតិ​ថ្មីៗ​ជាច្រើន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​តែ​ដែល​មាន​រសជាតិ​ផ្លែឈើទៅជា​គ្រីម​ឡាតេ។ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​រសជាតិ​ណា​នោះ អ្នក​អាច​សាក​រសជាតិ​ប្រចាំ​ហាង​ទាំង​៥​នេះ​បាន៖

  • Original Milk Tea

  • Hazelnut Milk Tea

  • Black Tea Macchiato

  • Mango Baozhong

  • Matcha Milk Tea

អាសយដ្ឋាន៖ No.20, Wenchang Rd., Shilin Dist., Taipei, Taiwan

៥. Grandma's Iron Egg

Iron Egg មាន​ដើម​កំណើត​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Danshui ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​អាហារ​សម្រន់​មួយ​ល្បី​នៅទីនោះដែរ ព្រោះអ្នក​អាច​ងាយ​ស្រួល​រក​នៅ​តាម​ដង​ផ្លូវ។ Iron Egg ដែល​ល្បី​និង​ឆ្ងាញ់​ជាង​គេ​នោះ​គឺ​មាន​នៅ​ហាង Grandma's Iron Egg មាន​ទីតាំង​នៅ​ផ្លូវ Zhongzheng។ Iron Egg នេះ​មាន​រសជាតិ​ខុសៗ​គ្នា​ដូច​ជា រសជាតិ​ខ្ទឹម រសជាតិ​ហិរ រសជាតិ​ទឹក​ស៊ីអីុវ និង រសជាតិ​ដើម។

អាសយដ្ឋាន៖  No. 135-1, Zhongzheng Rd, Taiwan 251

៦. Ah Zong Rice Noodle

ភាគ​ច្រើន​នៅ​ទី​នោះ​លក់​ដាច់​ណែនៗ​ហាង​ជា​រៀង​រាល់​ថ្ងៃ ប្រសិន​បើ​អ្នក​ចង់​ញ៉ាំ​នៅ​ទីនោះ អ្នក​ត្រូវ​តម្រង់​ជួរ​ចាំ។ ដោយ​សារ​នៅ​ទីនោះ មិន​មាន​តុ​និង​កៅអី​នោះ​ទេ​ដូច្នេះ​អ្នក​នឹង​ឃើញ​ភ្ញៀវ​ភាគ​ច្រើន​កាន់​ចាន​ម្នាក់​មួយ​ហើយ​ឈរ​ញ៉ាំ​តែ​ម្ដង។

អាសយដ្ឋាន៖ No. 8-1, Emei Street, Wanhua District, Taipei City, Taiwan 108៕


ប្រភព៖ klook ប្រែ​សម្រួល៖ Sey