សម្រាប់អ្នកមិនធ្លាប់ជិះទូកកាយ៉ាក មើល​រូប​ទាំង​នេះ​ហើយ​ប្រាកដ​ជាចង់ជិះ​ដែរ​ហ្មង!

  • 2018-07-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ការជិះទូកកាយ៉ាកគឺជាការកម្សាន្តដ៏ពេញនិយមមួយនៅខេត្តកំពត។ រហូតមកទល់ពេលនេះមានមនុស្សមួយចំនួននៅតែមិនទាន់បានទៅលេងនៅទីនោះទៀត ហើយក៏មិនដឹងពីទីតាំងកន្លែងជិះទូកកាយ៉ាកនៅខាងណានៃខេត្តកំពតដែរ។ ដូច្នេះហើយសប្បាយដើរនៅតែចង់ណែនាំអ្នកទាំងអស់គ្នាដែលទៅលេងខេត្តកំពត កុំភ្លេចឆៀងទៅជិះទូកកាយ៉ាក មិនត្រឹមតែសប្បាយទេ​ វាក៏ជាបទពិសោធន៍មួយថ្មីដែរ។ តោះ! ទៅរៀនចែវទូកជាមួយ​គ្នា​ !

មានទីតាំងស្ថិតនៅ ភូមិម៉ាកប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត៕


អត្ថបទ៖ Som Samdaneath