"ឥណ្ឌាតូច"​ នៅ បាងកក អ្នកទេសចរណ៍ភាគច្រើនបានមើលរំលង

  • 2018-07-17 00:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពសំបូរបែបនៃសំលៀកបំពាក់និងវប្បធម៌នៃការរស់នៅដែលលាយឥណ្ឌាចូលទៅក្នុងប្រទេសថៃ។ ជាការពិតណាស់តំបន់នេះមិនមានភាពលេចធ្លោប៉ុន្មាននោះទេ ហើយ​ Indian Town នេះត្រូវបានគេដឹងថាមាននៅតំបន់ Phahurat។

អ្វីដែលត្រូវបានគេមើលឃើញគឺរូបភាពនៃការលាយបញ្ចូលគ្នានៃវប្បធម៌ចម្រុះរវាងប្រទេសថៃ ចិន និងឥណ្ឌាជារចនាបថរបស់ Bharat ដែលមាននៅគ្រប់ទីកន្លែងទោះបីជាជនជាតិឥណ្ឌាដែលបានមករស់នៅក្នុងប្រទេសថៃក៏ដោយ។

ភាសាហិណ្ឌី រចនាបទតែមួយគត់នៃក្រណាត់ អាហារឥណ្ឌាដើម និងក្លិនគ្រឿងទេសនៅតែឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ជនជាតិឥណ្ឌាតាមដងផ្លូវនេះ។ នៅ​តាមផ្លូវលំរបស់ Phahurat​ សម្បូរទៅដោយហាងតូចៗជាច្រើនដែលមានលក់ក្រណាត់ឥណ្ឌាគ្រប់ប្រភេទនិងគ្រប់ពណ៌។

តំបន់នេះក្លាយទៅជាតំបន់ល្បីជាងគេដែលមានលក់ក្រណាត់សម្រាប់ប្រជាជនរបស់ពួកគេ។ ក្រៅពីក្រណាត់ស្អាតៗ តំបន់នេះក៏មានលក់ជាវត្ថុអនុស្សាវរីយ៍ដែរ​និងអាវប្រពៃណីជនជាតិឥណ្ឌា។​

បើអ្នកបានទៅដល់ទីនោះហើយអ្នកគួរសាកល្បងឈុតម្ហូប​ non Vegetarian Thali (២៩៥បាត) រួមមាន បាយ​ ការីឥណ្ឌា ក៏ដូចជាChicken Tandoooriដែលជាមាន់អាំងប្រលាក់គ្រឿងឥណ្ឌា។ នេះគឺជាឧកាសដ៏ល្អមួយសម្រាប់អ្នកសាកល្បងម្ហូបរបស់ជនជាតិឥណ្ឌាដោយមិនចាំបាច់ទៅដល់ប្រទេសរបស់ពួកគាត់។

Royal India Restaurant, Soi Petchkasem Rd., Opposite India Emporium. ចាប់បើករាល់ថ្ងៃពីម៉ោង 10:00 - 22:00

ទៅដល់តំបន់នោះហើយ កំុភ្លេចសាកបង្អែមប្រពៃណីរបស់ជនជាតិឥណ្ឌាដែលមាននៅ Punjap។ ហាងបង្អែមប្រហែលជាង៥០ហាងបានបើកលក់អស់រយៈពេលជាង៤០ឆ្នាំ។

Punjab Sweet Road, Cappuccino, Soi, India Emporium ចាប់បើករាល់ថ្ងៃពីម៉ោង 07:30 - 19:00


ប្រភព៖ bkkmenu ប្រែ​សម្រួល៖ Sey