ស្អាត​ដូច​នៅ​ក្រិក តែ​តាម​ពិត​នៅ​ប្រទេស​ក្បែរ​ៗ​កម្ពុជាយើង​ហ្នឹង​សោះ!

  • 2018-07-18 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា​ប្រទេស​ក្រិក​នៅ​ជាប់​នឹង​សមុទ្រ​ហើយ​ក៏​ជា​កន្លែង​ដែល​រ៉ូមែនទិច​អ្នក​ណា​ក៏​ប្រាថា្ន​ចង់​ទៅ​ដែរ​មែន​ទេ?

រូបភាពនៅប្រទេសក្រិក

អស់​បារម្ភ​ហើយនៅ​ឆ្នេរ​សមុទ្រ Hua Hin ប្រទេស​ថៃ​មាន​រីហ្ស៊ត​មួយ​ដែល​រៀប​ចំ​តុបតែង​ដូច​នៅ​ប្រទេស​ក្រិក​អ៉ីចឹង។ រីហ្ស៊ត​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ភាព​ស្ងប់ស្ងាត់​នៃ​ឆ្នេរ​ខ្សាច់​ពណ៌​ស​របស់​ឆ្នេរ​សមុទ្រ Hua Hin និង សមុទ្រ​ពណ៌​ខៀវ​ថ្លា។ អ្នកគ្រាន់តែបើទ្វារបន្ទប់មកគឺឃើញអាងហែលទឹកនៅពីមុខបន្ទប់របស់អ្នកតែម្តង។

បរិយាកាស​នៅ​រីហ្ស៊ត​នេះ​បង្ហាញ​នូវ​អារម្មណ៍​នៃ​ការ​រចនា​ដ៏​ស្រស់​ស្អាត​និង​ប្លែកៗ​ដែល​មាន​ស្ដង់ដារ​ខ្ពស់។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ រានហាល​ដាច់​ដោយ​ឡែក​ពី​គ្នា​អាច​ឲ្យ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​សម្រាក​លំហែ​កាយ​ជាមួយ​នឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​តំបន់ Hua Hin៕

អាសយដ្ឋាន៖ 33/2 soi moo takiab, hua hin, amphoe hua hin, chang wat prachuap khiri khan 77110 Thailand


អត្ថបទ៖ Sey