អ្នក​ណា​មិន​ល្បី​ថា​រឿង​អ្នក​ចម្បាំង​ញ៉ិកញ៉ក់​សើច​ផ្អើល​រោង​កុន

  • 2018-07-20 06:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​របស់​អ្នក​ភូមិ​គង់​រកា​ដែល​មាន​ជីវិត​រស់​នៅ​តាម​បែប​ស្រុកស្រែ​ធ្វើ​ចម្ការ​ចិញ្ចឹម​សត្វ​ដំរី​តាម​បែប​ប្រជាជន​សាមញ្ញ​ធម្មតា​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ភូមិ​ស្រុក​គង់​រកា​មើល​ទៅ​មិន​ធម្មតា​ក៏​ព្រោះ​តែ​មាន​បុរស​ដែល​មាន​ចិត្ត​ជា​មនុស្ស​ស្រី។

ដោយ​ប្រទេស​មាន​សឹក​សង្គ្រាម​ទើប​ត្រូវ​ការ​ឲ្យ​មាន​មនុស្ស​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​របស់​ពួក​សត្រូវ ទើប​ពួក​ប្រុសៗ​ដែល​មាន​ចិត្ត​ជា​ស្រី​ស្ម័គ្រ​ចិត្ត​ទៅ​ស៊ើបការណ៍​ដោយ​សារ​ពួក​គេ​មើល​ទៅ​ជា​មនុស្ស​ដែល​គ្មាន​គ្រោះ​ភ័យ​ដល់​អ្នក​ដទៃ។ ប៉ុន្តែ​មុន​ពេល​ពួក​គេ​ត្រលប់​មក​ស្រុក​ភូមិ​ដើម្បី​ផ្ដល់​ដំណឹង​ក៏​ត្រូវ​ខាង​សត្រូវ​ចាប់​បាន​ថា​ជា​ជន​បង្កប់។

ហើយ​ពួក​គេ​នឹង​ត្រលប់​មក​ជួយ​ស្រុក​ភូមិ​របស់​ពួក​គេ​បាន​សម្រេច​ដែរ​ឬ​អត់? រឿង​នេះ​មាន​លក្ខណៈ​កំប្លុក​កំប្លែង​ដែល​ដឹក​នាំ​ដោយ​ Pok Arnon និង​ចូល​រួម​សម្ដែង​ដោយ​ Petchtai Wongkamlao និង Kohtee Aramboyl ដែលសុទ្ធសឹងតែជាតារាកំប្លែង​ល្បីៗ​ប្រចាំប្រទេសថៃ។​ ដើម្បី​ទទួលបាន​សំណើចក្អាកក្អាយទាំងនេះសូមកុំភ្លេចទៅទស្សានាខ្សែភាពយន្ត «អ្នកចម្បាំងញ៉ិកញក់»នេះនៅគ្រប់រោងភាពយន្តដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី៦កក្កដានេះតទៅ។


អត្ថបទ៖ Sey