បុក​ល្ហុង​ក្ដាម​ស្រែ​បែប​ថៃ​​ល្បី​របស់​អ្នក​សៀមរាប​ ឥលូវ​មក​ដល់​ភ្នំពេញ​យើង​!

  • 2018-07-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុក​ល្ហុង​ក្ដាម​ស្រែ បុក​ល្ហុង​ចម្រុះ​​ បុក​ក្ដាម​ បុក​ពោត​ពង​ទា​ប្រៃ​ អ្នក​ណា​ដែល​មិន​ល្បី​នៅ​ក្នុង​ខេត្ត​សៀម​រាប សាខា​ផ្សារ​​​ហ៊ុយ​ឡេង​ ដែល​លក់​ដាច់​ណាស់​ ក្នុង​១ថ្ងៃ​គាត់​លក់​អស់​ ដល់​ទៅ​២០​គីឡូ​ក្ដាម​ប្រៃ​ឯនោះ​។

តែ​ឥលូវ​បុក​ល្ហុង​ក្ដាម​ប្រៃ​នេះ​មាន​មក​ដល់​ភ្នំពេញ​ហើយ​ ​មាន​អ្នក​គាំទ្រ​រសជាតិ​​ស្នាដៃ​នេះ​ច្រើន​ណាស់​ដែរ។​បើ​ចង់​ដឹង​ថា​រសជាតិ​យ៉ាង​ណា​នោះ​សាក​មក​ភ្លក់​រសជាតិ​ដោយ​ខ្លួន​ឯង​បាន​ដឹង​ ដែល​មាន​ទីតាំង​នៅ​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា និង​​ទល់មុខ​ Moto Caffee ។

មិន​ត្រឹមតែ​មាន​បុក​ល្ហុង​ឆ្ងាញ់​​ទេ​ ជើងមាន់ ស្លាប​​អាំង ជាមួយ​បាយ​ដំណើប​ក៏​ឆ្ងាញ់​ដែរ​ណា​ បើ​ទៅដល់​ភ្លក់​ឱ្យ​​បាន​គ្រប់​មុខ​ណា​។

ចាប់​បើក​លក់​ពី​ម៉ោង​ ២ រសៀល​​ទៅ​។ ហើយ​បើ​ចង់​កុម្ម៉ង់​ទុក​ដឹកជញ្ជូន​ដល់​កន្លែង​អី​ អាច​ទាក់ទង​តាម​លេខ​៖​ 070 680 881/ 092 168 116


អត្ថបទ៖ chanvutha yin