ដើម្បី​បទ​ពិសោធន៍​ជីវិត! ទីក្រុង​ទាំង​១៧អ្នក​គួរ​ទៅ​លេងយ៉ាងហោចណាស់ឲ្យបានម្ដងក្នុងជីវិត

  • 2018-08-22 02:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 234

ចន្លោះមិនឃើញ

អ្នក​ណា​ខ្លះ​ដែល​ប្រាថ្នា​ចង់​ដើរ​លេង​ជុំ​វិញ​ពិភព​លោក? ដំណើរកម្សាន្តបានផ្ដល់បទពិសោធន៍ជីវិតជាច្រើនដល់អ្នក ព្រោះពីតំបន់មួយទៅតំបន់មួយអ្នកនឹងជួបអ្វីថ្មីៗជានិច្ចមិនថា អាហារ ទំនៀមទំលាប់​ ប្រពៃណី ទីតាំងភូមិសាស្រ្ត ក៏ដូចជាភាពរីកចម្រើនរបស់ទីក្រុងនៃប្រទេសទាំងនោះជាដើម។​ ទីក្រុងទាំង១៧ខាងក្រោមនេះត្រូវបានគេចាត់ទុកថាជាទីក្រុងដែលផ្ដល់បទពិសោធន៍ជីវិតចំពោះអ្នកច្រើនបំផុត។

១. Reykjavik, Iceland

បើ​មិន​បាន​ទៅ​មើល​ Northern lights នៅ​ទីនោះ​គឺ​ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ណាស់

ប៉ុន្តែ​ក៏​កុំ​ភ្លេច​ទៅ​មើល​សត្វ Puffin។

២. Budapest, Hungary

ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ទៅ​ត្រាំ​ទឹក​ក្ដៅ និង​ស៉្បា​នៅ​ទី​នោះ

ហើយ​បន្ទាប់​មក​ដើរ​នៅ​តាម​ដង​ស្ពាន​ដែល​ភ្ជាប់​ពី​ Buda ទៅ Pest។

៣. Dubin, Ireland

ទៅ​ទស្សនា​វិមាន​ប្រវត្តិសាស្ត្រ Dublin

ឬ​ក៏​ទៅ​ផ្សង​ព្រេង​នៅ​តាម​ច្រាំង​ភ្នំ​នៃ Moher។

៤. New Orleans, USA

ទៅ​មើល​ការ​ដើរ​ក្បួន​ដង្ហែ​កំឡុង​ពេល​ពិធី Mardis Gras

និង ទៅ​លេង​នៅ​តាម​បារ។

៥. Paris, France

ដើរ​លំហែ​នៅ​តាម​ទន្លេ Seine។

៦. New York, USA

ដើរ​លេង​នៅ​ទីក្រុង​ដើម្បី​រីករាយ​ជាមួយ​ជីវិត​ដ៏​សែន​ទំនើប​នៅ​ទីនោះ។

៧. Munich, Germany

ទៅ​សាក​ភ្លក់​ស្រាបៀ​ដែល​ល្បី​នៅ Oktoberfest និង​ទៅ​ជិះ​គ្រឿង​កម្សាន្ត​រន្ធត់ៗ។

៨. Honolulu, Hawaii

ជ្រមុជ​ទឹក​លេង​កម្សាន្ត​ជាមួយ​នឹង​អណ្ដើក។

៩. Venice, Italy

ជិះ​ទូក​កម្សាន្ត​នៅ​តាម​មាត់​ព្រែក​ Grand Canal ដែល​ជា​មាត់​ព្រែក​ដ៏​ល្បី​មួយ

និង​ទៅ​មើល​អគារ​ដ៏​ប្រណិត​នៅ​ St. Mark's Basilica។

១០. Bangkok, Thailand

ទៅ​ភ្លក់​ម្ហូប​នៅ​តាម​ដង​ផ្លូវ​ដែល​ផាត់ថៃ​មាន​តម្លៃ​ត្រឹម​តែ ១ដុល្លា​អាមេរិច​ប៉ុណ្ណោះ។

អ្នក​ក៏​អាច​ទៅ​ទស្សនា​វត្ត Arun។

១១. Rio de Janeiro, Brazil

មើល​ការ​សម្ដែងSamba ដោយ​ផ្ទាល់។

១២. Wellington, New Zealand

គយគន់​ទេសភាព​នៅ​តាម​ទី​ក្រុង​ដោយ​ជិះ​ឡាន​ខ្សែ​កាប

រឺ​ក៏​ទៅ​ទស្សនា​កន្លែង​ដែល​គេ​ថត​កុន Lord of the Ring។

១៣. Tokyo, Japan

កន្លែង​ដែល​អ្នក​អាច​រីក​រាយ​ជាមួយ​នឹង​ភ្លើង​ពណ៌​នៅ​ពេល​យប់​និង​ទទួល​បទ​ពិសោធន៍​ដើរ​លេង​នៅ​ពេល​រាត្រី

ឬ អ្នក​អាច​ដើរ​កម្សាន្ត​នៅ​តាម​ផ្លូវ​ដើម្បី​គយគន់​ទេសភាព​ផ្កា​ឈើរី។

១៤. Sydney, Australia

បោះ​តង់​នៅ​តាម​ឆ្នេរ Coogee

ឬ​ក៏​ដើរ​នៅ​តាម​ស្ពាន Sydney Harbour ដើម្បី​គយគន់​ទេសភាព​របស់​ទីក្រុង។

១៥. Cape Town, South Africa

ជិះ​ខ្សែ​រ៉ក​ឡើង​លើ​កំពូល​ភ្នំ Table Mountain។

១៦. Cario, Egypt

ទៅ​ទស្សនា the Great Sphinx ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​ចំណាស់​ជាង​គេ​នៅ​ពិភព​លោក។

១៧. Barcelona, Spain

ទស្សនា Basilica នៃ Sagrada Familia

ឬ​ក៏​ទៅ​ថត​រូប​លេង​ជាមួយ​នឹង​បង់​អង្គុយ​ដែល​ពោរពេញ​ទៅ​ដោយ​រូប​គំនូរ​ផ្គុំ​គ្នា​យ៉ាង​ស្រស់​ស្អាត​នៅ​សួន​ Guell៕


អត្ថបទ៖ Sey