ឱកាស​ល្អ​សម្រាប់​អ្នក​ចង់​​​ទៅ​លេង​និង​ស្វែង​យល់​ពី​អេកូ​ទេសចរណ៍​​នៅ​​ឥណ្ឌូណេស៊ី

  • 2018-08-02 04:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ឲ្យ​យុវជន​កម្ពុជា​មាន​ឱកាស​បាន​សិក្សា​ស្វែងយល់​បន្ថែម​ពី​ប្រទេស​ឥណ្ឌូណេស៊ី ជាពិសេស​គឺ​អេកូ​ទេសចរណ៍​ផ្ទាល់​តែ​ម្ដង។

កម្មវិធី​នេះ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១២​ដល់​១៨​​កញ្ញា ឆ្នាំ​២០១៨​ ​នៅ​ភូមិ “Batu Loceng” តម្លៃ​ចូល​រួម​គឺ ១៧៥​ដុល្លារ​អាមេរិក​ មិន​បូក​បញ្ចូល​តម្លៃ​សំបុត្រ​យន្តហោះ​នោះ​ទេ។ គោល​បំណង​សំខាន់​នៅ​ក្នុង​កម្មវិធី​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ទាំង​អស់​ឲ្យ​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍​នៅ​ក្នុង​តំបន់ រួម​ទាំង​ស្វែង​យល់​បន្ថែម​អំពី​ការ​ដាំដុះ​បែប​ធម្មជាតិ (Oganic) និង​មាន​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​​ទៀត។

​​​​​សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​អាច​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ១៥​សីហា សម្រាប់​តែ​ជន​ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ៕

ព័ត៌មាន​បន្ថែម​សូម​ចុច​ត្រង់​នេះ....


ប្រភព៖ facebook ប្រែ​សម្រួល៖ Samedy