ហាងលក់សម្ភារៈកីឡាល្បីរបស់បារាំងមានកម្មវិធីដ៏ពិសេសមិនចេះតិចសម្រាប់អ្នកចូលរួមថ្ងៃសម្ពោធ

  • 2018-08-09 10:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូលចិត្ត​លែង​កីឡា​អស់​បារម្ភ​ពី​ការ​ទិញ​សម្ភារៈ​កីឡា​ហើយ បើ​ហាង​ម៉ាក​ល្បី Decathlon ជិត​បើក​សម្ពោធ​នៅ​ភ្នំពេញ​អ៉ីចឹង។ ជាពិសេសមានប្រូមូសិនពិសេសៗជាច្រើនសម្រាប់អ្នកចូលរួមថ្ងៃសម្ពោធទៀតផង។

Decathlon ជា​ហាង​លក់​សម្ភារៈ​កីឡា​ដ៏​ល្បី​មួយ​របស់​បារាំង​ដែល​មាន​ឈ្មោះ​អស់​រយៈ​ពេល​ជាង​៣០​មក​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើរ​នោះ ហាង Decathlon នេះ​នឹង​មាន​វត្តមាន​នៅ​ផ្សារ​ទំនើប​អីុអន​សែនសុខ (Aeon Mall SenSok City) ​ដែល​នឹង​ចាប់​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១១ សីហា ខាង​មុខ​នេះ​ចាប់​ពី​ម៉ោង ៩​ព្រឹក​ជាន់​ផ្ទាល់​ដី។

ក្នុង​ឱកាស​ពិសេស​នេះ​ផង​ដែរ Decathlon ក៏​មាន​ប្រូមូសិន​ពិេសស​សម្រាប់​អតិថិជន​ដែល​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា៖

  • ការ​បញ្ជូន​ផលិតផល​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៣៦៥ ថ្ងៃ​ប្រសិន​បើ​មិន​ត្រូវ​ការ
  • ការ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ដោយ​សេរី ឬ​ការ​ធ្វើ​តេស្ត​ផលិតផល
  • ការ​បញ្ជា​ទិញ​តាម​អនឡាញ
  • ទទួល​បាន​ការ​កក់​ទុក​ទំនិញ​ក្នុង​ហាង៕

អត្ថបទ៖ Sey