ខ្សោយ​គណិតវិទ្យា​មែន​ទេ? កម្មវិធី Tesdopi តេស្ដ​១២​នេះ​អាច​ជួយ​បាន

  • 2018-08-14 08:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

Tesdopi តេស្ត១២ កម្មវីធីសិក្សាទំនើបលើទូរស័ព្ទ ដែលមានតេស្តវាស់សមត្ថភាពគ្រឹះ មេរៀន និង លំហាត់អនុវត្ត លើសមត្ថភាពគ្រឹះទាំងនោះ។ បច្ចុប្បន្ន តេស្ត១២បានដាក់អោយប្រើដោយសេរីនូវតេស្តវាស់សមត្ថភាពគ្រឹះ (Competency Test) គណិតវិទ្យា រូបវិទ្យា និង⁣ គីមីវិទ្យា ដើម្បីអោយសិស្សដឹងថាខ្លួនចេះអី និងមិនទាន់ចេះអី រួចអាចមើលវីឌីអូពន្យល់ចំលើយ ហេីយជួយពួកគេរៀន និងត្រៀមប្រឡងបាក់ឌុបប្រកបដោយប្រសិទ្ធិភាពខ្ពស់។

តេស្ត១២ជួយអោយសិស្សទី១២ ដែលជិតប្រលង និង សិស្សទី១១ទើបឡើងទី១២ ដែលនឹងប្រលងឆ្នាំក្រោយ

១. ដឹងពីកម្រិតសមត្ថភាពគ្រឹះ រឺ ដឹងថាខ្លួនចេះអី អត់ទាន់ចេះអី លើមុខវិជ្ជា គណិត រូប និង⁣ គីមី

២. មើលវីឌីអូពន្យល់ពីការដោះស្រាយលំហាត់ដែលធ្វើរួច

៣. ដឹងចំនុចដែលចេញបាក់ឌុបញឹកញាប់

៤. ចំនេញពេលរៀន និងត្រៀមបាក់ឌុបដោយផ្តោតលើចំនុចដែលនៅខ្វះខាតដែលចេញបាក់ឌុបញឹកញាប់។

៥. សម្រាប់សិស្សទី ១១ ឡើងទី ១២ សិស្សអាចប្រើប្រាស់តេស្ត១២ ជាជំនួយក្នុងការកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន ដោយវាស់វែង និង ពង្រឹងសមត្ថភាពគ្រឹះរបស់ខ្លួនរហូតទាល់តែចេះ មុននឹងឈានទៅរៀនមេរៀនបន្ទាប់ (mastery learning)

ចំពោះសិស្សដែលត្រូវប្រឡងបាក់ឌុប អ្វីដែលពិសេសនោះគឺ Tesdopi តេស្ត១២ បានប្រេីទិន្នន័យប្រឡងបាក់ឌុប១៥ឆ្នាំ ចុងក្រោយ (២០០៣-២០១៧) សំរាប់គណិតវិទ្យា និង ៧ ឆ្នាំចុងក្រោយ (២០១១-២០១៧) សំរាប់រូបវិទ្យា និង⁣ គីមីវិទ្យា ដើម្បីវិភាគមើលថាតើ ចំនុចសមត្ថភាពគ្រឹះណាធ្លាប់ចេញ⁣ប្រឡងបាក់ឌុប ញឹកញាប់ទៀតផង។

ក្នុងរយ:ពេល១០ថ្ងៃដែល Tesdopi តេស្ត១២ ត្រូវបានដាក់អោយដោនឡូតលើ Google Play Store កម្មវិធីទូរស័ព្ទនេះ មានអ្នកប្រើប្រាស់ជាង ១០០០ នាក់ហេីយ៕


អត្ថបទ៖ Sey