មិនចាំបាច់លុយរាប់ពាន់ដុល្លារទេ​ មានលុយល្មមៗក៏អាចទៅលេងប្រទេសទាំង៤នេះបានដែរ

  • 2018-08-21 08:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 100

ចន្លោះមិនឃើញ

វ័យ​ចាប់​ពី​២០​ឆ្នាំ​ទៅ​គឺ​ជា​វ័យ​ដែល​កំពុង​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ហើយ ប៉ុន្តែ​វ័យ​នេះ​គឺ​នៅ​ក្មេង​និង​មិន​ទាន់​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ដើរ​លេង​នៅ​ឡើយ។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​គួរ​ឲ្យ​បញ្ហា​នេះ​បង្អាក់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នោះ​ឡើយ។ ៤ប្រទេស​នៅ​ខាង​ក្រោម​នេះ​អ្នក​អាច​ទៅ​លេង​បាន​ដោយ​មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន៖

១. កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី

ខែ​មេសា ខែ​ឧសភា ខែ​កញ្ញា និង​ខែ​តុលា​ជា​រដូវ​កាល​ដ៏​ល្អ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​លេង​កោះ​នេះ។ នៅ​ទី​នេះ ទាំង​អាហារ​និង​សណ្ឋាគារ​គឺ​សុទ្ធ​តែ​មាន​តម្លៃ​ថោក​ ដែលកត្តាទាំង២នេះហើយដែលធ្វើរឲ្យដំណើរកម្សាន្តរបស់អ្នកចំណាយកាន់តែតិច។

២. ទីក្រុង​​ Colombo ប្រទេស​ស្រីលង្កា

ទីក្រុង Colombo គឺ​ជា​ទីក្រុង​របស់​ប្រទេស​ស្រីលង្កា​ដែល​ពោរពេញ​ទៅ​ដោយ​ត្បូង អគារ​ប្រវត្តិសាស្ត្រ ភោជនីយដ្ឋាន វិចិត្រសាល និង​សារមន្ទីរ។ គ្រាន់​តែ​បង្ហោះ​ខ្លែង ឬ ដើរ​នៅ​តាម Galle Face Green ក៏​ជួយ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​របស់​អ្នក​បាន​ដែរ។ អ្នក​ក៏​អាច​ទៅ​លំហែ​កាយ​លេង​នៅ​បឹង Beira។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​អ្នក​នឹង​ឃើញ​មាន​បាយ​ការី​ដែល​មាន​តម្លៃ​ថោក​គ្រប់​ទីកន្លែង។

៣. ទីក្រុងបាងកក ប្រទេសថៃ

ប្រទេសថៃគឺជាកន្លែងមួយដែលមានតម្លៃថោកជាងគេបំផុតដើម្បីទៅវិស្សមកាល។ កន្លែងស្នាក់នៅអាចទាបរហូតដល់ 20 ដុល្លារក្នុងមួយយប់ក៏មានដែរ។ រដូវរងារគឺជារដូវកាលដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរនៅទីនេះដើម្បីទទួលបានភាពកក់ក្តៅនិងពន្លឺព្រះអាទិត្យ។ ដូចគ្នានេះផងដែរអ្នកអាចលេងកី​ឡាផ្សងព្រេងជាច្រើននៅទីនេះដូចជាជិះទូក​កាយាក ជិះក្បូន ឬ​ជិះដំរីជាដើម។

៤. កោះ Palawan ប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនគឺជាទិសដៅដែលមានតំលៃថោកខ្លាំងណាស់ជាពិសេសប្រសិនបើអ្នកជាជនជាតិកាណាដាដែលធ្វើដំណើរពីឆ្នេរខាងលិច។ សណ្ឋាគារជាមធ្យមប្រហែល 10 ដុល្លារក្នុងមួយយប់៕


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ Sey