ហាង Who's Tea ភេសជ្ជៈនិងអាហារឆ្ងាញ់ហើយតម្លៃត្រូវចិត្តយុវវ័យ

  • 2018-09-01 05:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះយុវវ័យនិងអ្នកធ្វើការតែងចូលចិត្តទៅអង្គុយធ្វើកិច្ចការសាលានិងពិភាក្សាការងារនៅតាមហាងកាហ្វេនានា។ ប៉ុន្តែការជ្រើសរើសយកហាងកាហ្វេដែលផ្តល់បរិយាកាសល្អនិងអាហារភេសជ្ជៈមានតម្លៃសមរម្យក៏ជាចំណុចសំខាន់ផងដែរមែនអត់?

ថ្ងៃនេះសប្បាយដើរចង់ណែនាំហាង Who's Tea ទៅកាន់មិត្តអ្នកអានទាំងអស់គ្នាសម្រាប់អ្នកដែលនិយមជុំគ្នាជាមួយមិត្តភក្តិឬធ្វើការនៅហាងកាហ្វេ។ ហាង Who's Tea គឺជាប្រេននាំចូលមកពីតៃវ៉ាន់ដែលមានបម្រើជូននូវភេសជ្ជៈនិងអាហារជាច្រើនប្រភេទដែលធ្វើដោយការយកចិត្តទុកដាក់និងមានរសជាតិឆ្ងាញ់។

ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទតែទឹកដោះគោដឹងតែត្រូវចិត្តម៉ាច់ហ្មង ព្រោះនៅទីនេះមានប្រភេទហ្វូមទឹកដោះគោ3ប្រភេទដូចជា ហ្វូមសមានរសជាតិប្រៃតិចៗ ហ្វូមខ្មៅមានរសជាតិសូកូឡា និងរសជាតិធុរេនដែលមានវត្តមានដំបូងគេនៅប្រទេសកម្ពុជាយើង ប្រាកដជាមានរសជាតិណាមួយត្រូវចិត្តម៉ាច់ហ្មង។ ជាពិសេសនោះ សំរាប់ប្រភេទភេសជ្ជៈមានហ្វូមនេះ Who's Tea នឹងមានប្រូម៉ូសិន «ទិញ១ថែម១» នៅរៀងរាល់ថ្ងៃព្រហស្បតិ៍សំរាប់ខែកញ្ញានេះ។

មិនត្រឹមតែតម្លៃសមរម្យនោះទេសូម្បីតែទំហំកែវក៏ធំជាងតែទឹកដោះគោទូទៅផងដែរ បន្ថែមទៀតបើបានទៅដល់ហាង Who's Tea ហើយគួរតែសាកភ្លក់នូវសាំងវិចធ្វើពីម្សៅធ្យូងឫស្សីធានាថានឹងពេញចិត្តទៅលើរសជាតិដ៏ប្លែករបស់វាបន្ទាប់ពីសាករូច។

និយាយរួមទៅមុខម្ហូបដែលយុវវ័យពេញនិយមចូលចិត្តញ៉ាំនៅហាង Who's Tea គឺមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិតបើប្រៀបធៀបជាមួយហាងភេសជ្ជៈផ្សេងៗ។ អ៊ីចឹងបើចង់ដឹងថារសជាតិឆ្ងាញ់និងតម្លៃសមរម្យមែនអត់កុំភ្លេចនាំគ្នាទៅសាកល្បងនៅហាង Who's Tea ទាំងអស់គ្នា។

អាសយដ្ឋាន៖ ស្ថិតនៅលើផ្លូវលេខ១២២កែងនឹងផ្លូវលេខ២៦១ (ចុះត្រង់ពីស្តុបសាលា IFL) ទំនាក់ទំនង៖ ០១៦ ៥៤៦ ៦៦៩


អត្ថបទ៖ វាសនា