កាហ្វេឆុងដៃឈ្ងុយ រសជាតិឆ្ងាញ់មិនចាញ់កាហ្វេប្រេនល្បីៗ

  • 2018-09-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

ធ្វើការរាល់ថ្ងៃពេលបាយថ្ងៃត្រង់រួចគឺដឹងតែរកកាហ្វេតែម្តង បានតែកាហ្វេឆ្ងាញ់មួយកែវមានកម្លាំងធ្វើដល់ល្ងាចឯណោះ ប៉ុន្តែពេលខ្លះពិបាកដែរព្រោះចំណាយលុយលើកាហ្វេរាល់ថ្ងៃអស់ច្រើនដែរមែនអត់?​ តែសប្បាយដើរចង់ណែនាំកន្លែងផឹកកាហ្វេអស់តែ៤០០០រៀល អាចទទួលបានកាហ្វេឈ្ងុយឆ្ងាញ់មួយកែវចាប់មាត់អ្នកចូលចិត្តកាហ្វេហ្មង។

ភេសជ្ជៈដែលភ្ញៀវភាគច្រើន​កុម្មង់នៅទីនេះគឺ White coffee ដែលជាកាហ្វេឆុងដោយដៃ​ ហើយក៏ជាកាហ្វេប្រចាំហាងផងដែរ។​ អតិថិនជនដែលទៅទីនោះសរសើរគ្រប់ៗគ្នាថា​ White coffee មានក្លិនឈ្ងុយ​​​ កាហ្វេមិនស្រាលពេក មិនចាស់ពេក អាចញុាំបានទាំងអ្នកចូលចិត្តកាហ្វេចាស់ ទាំងអ្នកចូលចិត្តកាហ្វេខ្ចី​ ហើយតម្លៃសមរម្យទៀតផង។ មានអ្នកខ្លះទៅទិញញុាំម្នាក់ឯងម្តងសុទ្ធតែពីរ​កែវអីឯណោះ។

ម៉្យាងទៀត បើយោងតាមអតិថិជនមួយចំនួនទៀត និយាយថារាល់ថ្ងៃចំណាយលុយទៅលើកាហ្វេអស់ច្រើន ដោយសារគាត់មិនសូវទុកចិត្តទៅលើកាហ្វេតាមផ្លូវឬតាមតូបមួយចំនួន ដូចច្នេះហើយពួកគាត់ចំណាយលុយទិញកាហ្វេប្រេនល្បីទើបឆ្ងាញ់ ប៉ុន្តែពេលនេះពួកគាត់បានកាត់បន្ថយការចំណាយលើកាហ្វេដោយសារគាត់មាន White coffee ដែលមានតម្លៃត្រឹមតែ៤០០០រៀល​ ហើយរសជាតិអាចទទួលយកបាន​មិនចាញ់កាហ្វេថ្លៃៗ។

អាសយដ្ឋាន៖ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ (ជិតគុកទួលស្លែង)។


អត្ថបទ៖ Som Samdaneath