ម្ហូប​របស់​អ្នក​សាំងហ្គាពួរ​ទំនង​ៗ​ម្យ៉ាងដែរតើ់!​​

  • 2018-09-10 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​មាន​គម្រោង​ចង់ទៅលេងប្រទេសសិង្ហបុរីប្រាកដជា​មិនដឹង​ថាគួរតែញ៉ាំម្ហូបបែបណាដែលឆ្ងាញ់ឬក៏ពេញនិយមនៅទីនោះទេមែនទេ? ខាងក្រោមនេះគឺជាម្ហូបដែលពេញនិយមសម្រាប់ជនជាតិរបស់ពួកគេផ្ទាល់តែម្ដងដែលអ្នកគួរតែសាក៖

១. Bak Kut Teh (ស៊ុប​ឆ្អឹង​ជំនី​ជ្រូក)

ម្ហូប​នេះ​ប្រវត្តិ​មួយ​ដែល​ពី​មុន​មាន​អ្នក​សុំ​ទាន​ម្នាក់​បាន​មក​សុំ​ម្ហូប​ញ៉ាំ​ពី​អ្នក​លក់​មី​សាច់​ជ្រូក។ អ្នក​លក់​នោះ​ក៏​មាន​បញ្ហា​ជីវភាព​ដែរ​ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ជួយ​អ្នក​សុំ​ទាន​នោះ។ ថៅកែ​នោះ​ក៏​បាន​យក​ឆ្អឹង​ជ្រូក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​មក​ស្ងោរ​ហើយ​ដាក់​គ្រឿង​ផ្សំ​ណា​ដែល​ថោក​ចូល​ទៅ​ក្នុង​ស៊ុប​នោះ។ Bak Kut Teh (ស៊ុប​ឆ្អឹង​ជំនី​ជ្រូក) មាន​នៅ​ក្នុង​ប្រទេស​សាំងហ្គាពួរ​តាំង​ពី​ប្រទេស​នោះ​កំពុង​អភិវឌ្ឍ​មក​ម្ល៉េះ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ម្ហូប​ដ៏​សាមញ្ញ​មួយ។

ហាងBak Kut Teh (ស៊ុប​ឆ្អឹង​ជំនី​ជ្រូក) ដែល​ឆ្ងាញ់៖

Ya Hua Bak Kut Teh: 7 Keppel Road, #01-05/07, PSA Tanjong Pagar Complex, Singapore 089053 (បិទ​នៅ​ថ្ងៃ​ច័ន្ទ)

Song Fa Bak Kut Teh: 11 New Bridge Road #01-01, Singapore 059383

Ng Ah Sio Pork Ribs Soup: 208 Rangoon Road, Hong Building Singapore 218453  (បិទ​នៅ​ថ្ងៃ​ច័ន្ទ) Leong Kee (Klang) Bak Kut Teh: 321 Beach Road, Singapore 199557  (បិទថ្ងៃពុធ)

២. Wanton Mee (云吞面)

Wanton Mee​ នេះ​គឹ​ជា​ប្រភេទ​មី​​ដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ហុងកុង​ប៉ុន្តែ​ក៏​បាន​ក្លាយ​ទៅ​ជា​ម្ហូប​របស់​សាំងហ្គាពួរ​ដោយ​ពួក​គេ​ធ្វើ​ម្ហូប​នេះ​ស្ងួត​ជាង​និង​មាន​ទឹក​ជ្រលក់​ផ្អែម​ជាមួយ​នឹង​សាច់​សា​ស៊ីវ​ហើយ​នឹង​គាវ​សាច់​ជ្រូក។ មី​​នេះ​មាន​២​រសជាតិ​គឺ​រសជាតិ​ហិរ​ដែល​មាន​ច្របល់​ជា​មួយ​នឹង​មី​តែ​ម្ដង ហើយ​នឹង​រសជាតិ​មួយ​ទៀត​គឺ​ធម្មតា​ដោយ​គេ​លាយ​ជាមួយ​នឹង​ទឹកប៉េងប៉ោះ។

ហាង​ដែល​លក់​មី​នេះ​ឆ្ងាញ់៖

Fei Fei Wanton Mee: 62 Joo Chiat Place, Singapore 427785

Kok Kee Wanton Mee: 380 Jalan Besar, Lavender Food Square, #01-06, Singapore 209000  (បិទ​រៀងរាល់​៣​សប្ដាហ៍​ម្ដង​នៅ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍)

Parklane Zha Yun Tun Mee House: 91 Bencoolen Street, #01-53, Sunshine Plaza, Singapore 189652

៣.  Kaya Toast & Soft-Boiled Eggs

នេះ​គឺ​ជា​អាហារ​ពេល​ព្រឹក​ដែល​ជនជាតិ​សាំងហ្គាពួរ​និយម​ចូល​ចិត្ត​ញ៉ាំ​ដោយ​ពួក​គេ​ដុត​នំប័ុង​បន្ទាប់​មក​លាប​ជាមួយ​នឹង Kaya (ស្រដៀង​នឹង​ដំណាប់) រសជាតិ​ដូង​ហើយ​នឹង​ប៊ឺុ។ ជាទូទៅ​ពួក​គេ​ចូល​ចិត្ត​ជាមួយ​នឹង​ពង​មាន់​ស្ងោរ​។

ហាង​ដែល​លក់ Kaya ដែល​ឆ្ងាញ់៖

Killiney Kopitiam: 67 Killiney Road, Singapore 239525

Chin Mee Chin Confectionery: 204 East Coast Road, Singapore 428903 (បិទ​ថ្ងៃ​ច័ន្ទ)

Good Morning Nanyang Cafe: 20 Upper Pickering Street, Hong Lim Green Community Centre, Singapore 058284

Ya Kun Kaya Toast: 18 China Street #01-01, Far East Square,  Singapore 049560

៤. Satay

Satay គឺ​ជា​ប្រភេទ​សាច់​អាំង​ដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​ម្ហូប​ពេញ​និយម​មួយ​នៅ​ប្រទេស​សាំងហ្គាពួរ។ សាច់​អាំង​នេះ​ត្រូវ​បាន​គេ​ញ៉ាំ​ជាមួយ​នឹង​ទឹក​ជ្រលក់​ដែល​ធ្វើ​ពី​សណ្ដែកដី។

ហាង​ដែល​លក់​ Satay ឆ្ងាញ់៖

Kwong Satay: 549 Lorong 29 Geylang Road, Sing Lian Eating House, Singapore 389504 (បិទ​ថ្ងៃ​ពុធ)

Haron Satay: 1220 East Coast Parkway, East Coast Lagoon Food Village, Singapore 468960

Chuan Kee Satay: Block 51 Old Airport Road, #01-85, Old Airport Road Food Centre  Singapore 390051 (បិទ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍)៕


ប្រភព៖ sethlui ប្រែ​សម្រួល៖ Sey