ចេក​អាំង​ដូង​ទឹក​ឃ្មុំ​​កំពុង​ល្បី​ ឆ្ងាញ់​របស់​គេ​មែន!

  • 2018-09-13 05:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​កាល​មុន​ញ៉ាំ​ចេក​អាំង​ធម្មតា ឥលូវ​នេះ​សប្បាយ​ដើរ​ចង់​ណែនាំ​ចេក​អាំង​បែប​ថ្មី​មាន​ពីរ​ប្រភេទ​គឺ​ចេក​អាំង​ដូង​ទឹក​ឃ្មុំ​និង​ចេក​អាំង​ទឹក​ឃ្មុំ​សុទ្ធ​​ញ៉ាំ​ទៅ​ចាប់​មាត់​តែ​ម្ដង​។

ចំណុច​ពិសេស​របស់​ចេក​អាំង​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​ត្រង់​គេ​ញ៉ាំ​​វា​ជាមួយ​ទឹក​ជ្រលក់​ខ្ទិះ​ដូង​ និង​ទឹក​ជ្រលក់​រសជាតិ​ធូរេន​ដែល​ជួយ​បង្កើន​រសជាតិ​ចេក​អាំង​ដូង​ទឹក​ឃ្មុំ និង​ទឹក​ឃ្មុំ​នេះ​ឲ្យ​យើង​ជក់ចិត្ត។

ចេក​អាំង​បែប​នេះ​គឺ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​សម្រាប់​ជា​អាហារ​សម្រន់​ថ្ងៃ​ត្រង់​ ឬ​ញ៉ាំ​វា​ជា​បង្អែម​លាង​មាត់​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច។

អាច​ទៅ​រក​ទិញ​បាន​នៅ​មុខ​ហាង​ Best Buy Station ដែល​មាន​ទី​តាំង​នៅ​ផ្លូវ​៣១០ ជិត​ស្តុប​សាលា​ទួនហ្វា៕ ​​​​


អត្ថបទ៖ Som Samdaneath