មី​គាវរសជាតិដើម​សាំងហ្គាពួរ ឆ្ងាញ់ជាប់ចិត្ត

  • 2018-09-14 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​នៅ​ក្មេងៗ​ធ្លាប់​តែ​មើល​រឿង​ភាគ​សាំងហ្គាពួរ​ ឃើញ​គេ​ញ៉ាំ​មី​គាវ​នេះ​ឡើង​ស្រក់​ទឹក​មាត់​ ប៉ុន្តែ​មក​ទល់​ឥលូវ​មិន​ដែល​បាន​សាក​មែន​ទេ? ទោះ​ជា​ចង់​ញ៉ាំ​ក៏​មិន​ដឹង​ទៅ​ញ៉ាំ​នៅ​កន្លែង​ណា​ដែរ! ពេល​នេះ​សប្បាយ​ដើរ​នឹង​ណែនាំ​កន្លែង​ញ៉ាំ​មី គាវ​និង​បាយ​មាន់​អត់​ឆ្អឹង​របស់​ប្រទេស​សិង្ហបុរី ធានា​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ចូលចិត្ត​។

​​​​មី​គាវ​នេះ​គឺ​ជា​មី​គាវ​គោក​មាន​សាច់​សា​ស៊ីវ​​ ​គាវ​ស្នូល​សាច់​ជ្រូក និង​ស្ពៃ​តឿ ហើយ​ក៏​មាន​ស៊ុប​ដាក់​ក្នុង​កូន​ចាន​ខាង​ក្រៅ​សម្រាប់​យើង​ហុត​ផង​ដែរ។ ពេល​ខ្លះ​វា​មាន​រូប​រាង​ខ្មៅ​ដោយ​សារ​គេ​ចាក់​ទឹក​ស៊ីអ៊ីវ​ខាប់​ពណ៌​ខ្មៅ​ចូល​ទៅ​ដើម្បី​បន្ថែម​រសជាតិ។ ភាគ​ច្រើន​អ្នក​ដែល​ទៅ​ញ៉ាំ​មី​គាវ​នៅ​ទី​នោះ​គេ​ច្រើន​ចូលចិត្ត​ទឹក​ជ្រលក់​ម្ទេស​បុក​ដែល​ស្រដៀង​នឹង​ទឹក​ត្រី​បុក​ឬ​ទឹក​ត្រី​កោះ​កុង​របស់​​ខ្មែរ​យើង។

នៅ​ហាង​នោះ​ក៏​មាន​បាយ​មាន់​អត់​ឆ្អឹង​ដ៏​ល្បី​​ ​វា​ជា​ភាព​ងាយ​ស្រួល​ចំពោះ​អ្នក​បរិភោគ​ដោយ​សារ​តែ​គេ​មិន​ចាំ​បាច់​យក​ឆ្អឹង​ចេញ មួយ​វិញ​ទៀត​សាច់​មាន់​នៅ​ទី​នោះ​ណែន​ធ្វើ​ឲ្យ​យើង​ញ៉ាំហើយស្កប់ស្កល់​។

ទីតាំង​ស្ថិត​នៅ​៖ ផ្លូវ​សុធារស​ ម្ជូរ​​​សាកល​វិទ្យាល័យ​ប៊ៀល​ប្រាយ៍ Build Bright (BBU)

ទីតាំង​ទីពីរ៖ ផ្លូវ១១០ សហពន័្ធរុស្ស៊ី​ ជិតពោធិចិនតុង៕
​​ ហាងមានឈ្មោះថា​ បាយមាន់សុទ្ធ

​​​


អត្ថបទ៖ Som Samdaneath