មុនពេលទៅលេងសមុទ្រហាឡុងគួរដឹងពីចំណុចទាំងនេះ

  • 2018-09-18 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ឈូង​សមុទ្រ​ហាឡុង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម។ ឈូង​សមុទ្រ​នេះ​ត្រូវ​បាន​គេ​ស្គាល់​និង​ល្បី​ឈ្មោះ​ដោយ​សារ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ ហើយ​ក៏​ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​បញ្ជី​នៃ​អច្ឆរិយ​ធម្មជាតិ​របស់​ពិភពលោក​ផង​ដែរ។ ហាឡុង​គឺ​ជា​ឆក​សមុទ្រ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ តាំងគៀ ភាគ​ខាង​ជើង​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

អ្នក​អាច​ទៅ​លេង​នៅ​ហាឡុង​ពេល​ណា​ក៏​បាន​ប៉ុន្តែ​អ្នក​គួរ​តែ​មាន​គម្រោង​និង​រៀប​ចំ​ឲ្យ​បាន​ច្បាស់លាស់។ អាកាសធាតុ​មិន​ល្អ​ក៏​អាច​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​មាន​ភាព​លំបាក​ហើយ​ក៏​ពិបាក​ក្នុង​ការ​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ​បាន​ដែរ។ បើ​អ្នក​ចង់​ទៅ​លេង​នៅ​ទី​នោះ​ខែ​ដែល​ល្អ​បំផុង​នោះ​គឺ​ចាប់​ពី​ខែ​មិនា​ដល់​ខែ​មិថុនា ហើយ​ជៀស​ពី​ការ​ដើរលេង​កំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​របស់​ជនជាតិ​វៀតណាម​ដែល​មាន​មនុស្ស​ច្រើន (៣០ មេសា និង ១ ឧសភា)។ ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា​គឺ​ជា​រដូវ​កាល​ដើរលេង​នៅ​ទី​នោះ​មាន​តម្លៃ​ថោក​ជាង​ធម្មតា​ដូច្នេះ​វា​ក៏​ជា​អាកាស​ល្អ​ដល់​ការ​ចំណាយ​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ជាមួយ​នឹង​ការ​ព្យាករណ៍​ព្យុះ។ ចាប់​ពី​ខែ​តុលា​ដល់​ខែ​វិច្ឆិកា​គឺ​ជា​រដូវ​កាល​ដែល​សម្បូរ​ភ្ញៀវ​ទេសចរ​ច្រើន​ហើយ​តម្លៃ​ក៏​ឡើង​ថ្លៃ​ធម្មតា​វិញ ប៉ុន្តែ​នៅ​មាន​ពន្លឺ​ព្រះអាទិត្យ​នៅ​ឡើយ​ទេ។

ខែ​ធ្នូ​នៅ​ទី​នោះ​គឺ​ចាប់​ផ្ដើម​ត្រជាក់ មាន​ពពក​ច្រើន​ដែល​មិន​សូវ​មាន​ពន្លឺ​ព្រះអាទិត្យ​ជះ​ចូល​បាន។ រី​ឯ​ខែ​មករា​និង​ខែ​កុម្ភៈ​វិញ​អាកាសធាតុ​ចាប់​ផ្ដើម​អាប់អួ​ ត្រជាក់ ចុះ​អ័ភ្រ និង​មាន​ភ្លៀង​ធ្លាក់​រលឹមៗ។

វិធី​ដែល​អ្នក​អាច​រីក​រាយ​ជាមួយ​នឹង​ទេសភាព​នៅ​ទី​នោះ​បាន​គែ​ការ​ជិះ​ទូក​ដើម្បី​ទៅ​កាន់​ជ្រុង​ម្ខាង​ទៀត​ដែល​មាន​បឹង​ទឹក​ប្រៃ​ ឆ្នេរ​ខ្សាច់ ល្អាង​ភ្នំ​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ដែល​អ្នក​អាច​ឃើញ​មាន​នៅ​តែ​ទី​នោះ​ប៉ុណ្ណោះ។ ការ​ជិះ​ទូក​ក៏​មាន​ប្រជាប្រិយភាព​នៅ​ទី​នោះ​ដែរ​ដោយ​គេ​មាន​បែងចែក​ជា​២​វេនគឺ​វេន​យប់​និង​ថ្ងៃ​សម្រាប់​អ្នក​ដែល​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រីករាយ​ជាមួយ​នឹង​បរិយាកាស​ដ៏​ស្រស់​ថ្លា​នេះ៕


ប្រភព៖ wikitravel ប្រែ​សម្រួល៖ Sey