ប្រហិត​ឆឹង​កូន​កាត់​ទំនង​អី ទំនង​យ៉ាង​នេះ!!

  • 2018-09-14 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រហិត​ឆឹង​ដែល​ធ្លាប់​តែ​ល្បី​រន្ទឺ​ក៏​បាន​បាត់​មុខ​មួយ​រយៈ ឥលូវ​ថ្មីៗ​នេះ​មាន​តូប​តូច​មួយ​លក់​ប្រហិត​ឆឹង​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ខ្លាំង​ដល់​ថ្នាក់​មាន​អ្នក​ទិញ​ច្រើន​កុះ​ករ​ឈរ​តម្រង់​ជួរ​គ្នា។

តូប​ប្រហិត​ឆឹង​កូន​កាត់​នេះ​មាន​ឈ្មោះ​ថា Hai Coffee & ប្រហិត​ឆឹង​កូន​កាត់។ ប្រហិត​ឆឹង​នៅ​នោះ​ល្បី​ល្បាញ​មិន​ធម្មតា​សូម្បី​តែ​​តារា​ក៏​នាំ​គ្នា​ទៅ​ទិញ​ញ៉ាំ​ដែរ។

ប្រហិត​ឆឹង​កូន​កាត់​នេះ​គេ​លក់​ជា​កំប៉ុង​ កំប៉ុង​តូច​៥០០០រៀល និង​កំប៉ុង​ធំ​១០០០០រៀល ហើយ​មាន​ដឹក​ជញ្ជូន​ដល់​កន្លែង​ទៀត​ផង។ សម្រាប់​ការ​ដឹក​ជញ្ជូន​អ្នក​ទាំង​អស់​អាច​ចូល​ទៅ​កាន់​Facebook page Hai Coffee & ប្រហិត​ឆឹង​កូន​កាត់​បាន៕

ទីតាំង​នៅ​ផ្សារ​ឌុយ​មិច​ផ្លូវ​១០៩


អត្ថបទ៖ Som Samdaneath