៣​ចំណុច​ដែល​ធ្វើ​ឲ្យ​ការ​ដើរ​លេង​របស់​អ្នក​កាន់​តែ​ប្រសើរ

  • 2018-09-21 12:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​ការ​ដើរ​លេង​របស់​អ្នក​ចំណាយ​តិច​និង​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​ន័យ​នោះ​អ្នក​គួរ​ធ្វើ​តាម​៤​ចំណុច​ខាង​ក្រោម​នេះ៖

១. ញ៉ាំ​ម្ហូប​របស់​អ្នក​ស្រុក​នៅ​ទី​នោះ

ច្បាស់​ណាស់​ដែល​អ្នក​នឹង​ញ៉ាំ​ម្ហូប​របស់​អ្នក​ស្រុក​នៅ​តំបន់​នោះ​ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ម្ហូប​អ្នក​ស្រុក​នេះ​គឺ​ចង់​មាន​ន័យ​ថា​អ្នក​គួរ​តែ​ទៅ​ញ៉ាំ​នៅ​កន្លែង​ដែល​អ្នក​ស្រុក​នៅ​តំបន់​នោះ​ញ៉ាំ។ ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​កន្លែង​ណា​ដែល​គេ​និយម​ញ៉ាំ​ទៅ? អ្នក​គួរ​តែ​រៀប​ចំ​គម្រោង​ដើរ​លេង​របស់​អ្នក​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ហើយ​អ្វី​ដែល​សំខាន់​អ្នក​គួរ​តែ​ធ្វើ​ការ​រិះ​រក​ពី​តំបន់​ឬ​ក៏​ប្រទេស​ណា​ដែល​អ្នក​នឹង​ទៅ​ដើម្បី​ថា​តើ​ម្ហូប​អ្វី​ដែល​គេ​ពេញ​និយម​នៅ​ទី​នោះ វា​ត្រូវ​នឹង​រសជាតិ​របស់​អ្នក​ឬ​អត់ ហើយ​អ្នក​អាច​រក​ម្ហូប​ទាំង​នោះ​បាន​នៅ​ទី​ណា​ខ្លះ។

២. ទទួល​បទ​ពិសោធន៍​តាម​រយៈ​អ្នក​រស់​នៅ​ទី​នោះ

ការ​ទទួល​បទ​ពិសោធន៍​តាម​រយៈ​អ្នក​រស់​នៅ​ទី​នោះ​មាន​ន័យ​ថា​អ្នក​គួរ​តែ​ដឹង​ពី​កន្លែង​ដែល​ល្បី​ឬ​ក៏​អ្វី​ដែល​អ្នក​រស់​នៅ​ទី​នោះ​និយម​ធ្វើ។ ខុស​ពី​ការ​ណែនាំ​ខាង​លើ​ អ្នក​គួរ​តែ​សាក​សួរ​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​នៅ​ពេល​ដែល​ទៅ​ដល់។ អ្នក​អាច​ចាប់​ផ្ដើម​ជាមួយ​នឹង​អ្នក​បើក​តាក់ស៊ី ឬ ក៏​អ្នក​ទទួល​ភ្ញៀវ​នៅ​តាម​សណ្ឋាគារ​ដោយ​សួរ​ពី​អ្វី​ដែល​ពួក​គេ​ចូលចិត្ត​ធ្វើ​កំឡុង​វិស្សមកាល ឬ​ក៏​កន្លែង​ដែល​គេ​និយម​ចូល​ចិត្ត​ទៅ។ មនុស្ស​ភាគ​ច្រើន​មាន​មោទនភាព​ចំពោះ​កន្លែង​ដែល​ពួក​គេ​រស់នៅ​ហើយ​ពួក​គេ​កាន​តែ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​កន្លែង​របស់​ពួក​គេ។

៣. ពិនិត្យ​ពី​ការ​របៀប​នៃ​ការ​ធ្វើ​ដំណើរ​នៅ​តំបន់​នោះ

រូបភាពដោយ Jin

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រៅ​អ្នក​គួរ​គប្បី​ធ្វើ​ការ​សិក្សា​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក​នៅ​ទី​នោះ​ជា​មុន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​និង​សុវត្ថិភាព​នៅ​ពេល​អ្នក​ទៅ​ដល់។ អ្នក​គួរ​តែ​ជៀស​ពី​ការ​ជិះ​តាក់ស៊ី​ហើយ​មក​ធ្វើ​ដំណើរ​តាម​អ្នក​ដែល​នៅ​ទី​នោះ​និយម​ដូច​ជា​ការ​ជិះ​ឡាន​ក្រុង​សាធារណៈ ឬ​ក៏​រទេះ​ភ្លើង​ក្រោម​ដី​ជា​ដើម​ដើម្បី​ទទួល​បាន​អារម្មណ៍​ថ្មី និង​ប្លែក។


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ Sey