ហេតុ​អ្វី​អ្នក​គួរ​តែ​ទៅ​លេង​កោះ​បាលី​ដែល​ជា​កោះ​មួយ​ល្បី​ក្នុង​ពិភពលោក?

  • 2018-09-13 04:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មូលហេតុ​ជា​ច្រើន​ដែល​អ្នក​គួរ​តែ​ទៅ​លេង​នៅ​កោះ​នោះ។ នៅ​ទី​នោះ​មិន​មែន​មាន​តែ​ទេសភាព​មួយ​មុខ​នោះ​ទេ ក្រៅ​ពី​ឆ្នេរ​សមុទ្រ​ក៏​មាន​ប្រាសាទ​ វិហារ និង​រាំ​កម្សាន្ត​នៅ​តាម​ក្លឹប​ជាដើម។ ជា​ការ​ពិត​ណាស់​ដោយ​សារ​តែ​នៅ​ទី​នេះ​អ្នក​មាន​កន្លែង​សម្រាប់​កម្សាន្ត​ច្រើន ដូច្នេះ​ហើយ​ទើប​កោះ​បាលី​ជា​កោះ​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយ​ជាង​គេ​សម្រាប់​វិស្សមកាល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ខាង​ក្រោម​នេះ​គឺ​ជា​កន្លែង​ដែល​អ្នក​គួរ​ទៅ​លេង៖

១. ប្រាសាទ

នៅ​កោះ​បាលី​មាន​ប្រសាទ​ជា​ច្រើន​ដោយ​ភូមិ​និមួយៗ​មាន​ប្រសាទ​របស់​ខ្លួន។ ប្រាសាទ​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត​នៅ​កោះ​បាលី​នេះ​គឺ ប្រាសាទ Ulun Danu ដែល​សម្រាប់​ឧទ្ទិស​ទៅ​ព្រះ​ទន្លេ។

២. ទៅ​មើល​សត្វ​ស្វា​នៅ​ក្នុង​ព្រៃ

បើ​អ្នក​ចូល​ចិត្ត​ការ​ផ្សងព្រេង និង​ស្រលាញ់​ចូលចិត្ត​សត្វ​នោះ អ្នក​អាច​សាក​ល្បង​ទៅ​លេង​នៅ​ទី​នេះ​បាន។​ អ្នក​នឹង​ឃើញ​ហ្វូង​ស្វា​ជាមួយ​នឹង​ធម្មជាតិ​ស្រស់​ស្អាត​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​ស្វា​ទាំង​នោះ​នឹង​លោត​ទៅ​តោង​ស្មា​របស់​អ្នក​ ហើយ​ក៏​ប្រហែល​ជា​លួច​ឥវ៉ាន់​ទៀត​ផង។

៣. Ubud Art Market

ផ្សារ​នេះ​បើក​ជា​រៀងរាល់​ថ្ងៃ​ដែល​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ទំនិញ​សិល្បៈ​គ្រប់​ប្រភេទ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ដូចជា កន្សែង​បង់​ក កាបូប​ដែល​ត្បាញ​ដោយ​ដៃ រូប​ចម្លាក់ ខ្លែង សំលៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។ ផ្សារ​នេះ​មាន​ទីតាំង​នៅ​ខាង​ក្រៅ​វាំង Ubud។

៤. រាជ​វាំង Ubud

ទស្សនា​ព្រះបរមរាជវាំង​ដែល​ត្រូវ​បាន​សាងសង់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៨០០ និង​ថែរក្សា​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ហើយ​រីក​រាយ​ជាមួយ​នឹង​សួន​ច្បារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ។ ប្រសិន​បើ​អ្នក​នៅ​ទី​នោះ​ដល់​ពេល​ល្ងាច អ្នក​គួរ​តែ​ចូល​ទស្សនា​ការ​សម្ដែង​រាំ​ជា​ច្រើន​ប្រភេទ​របស់​ពួក​គេ។

៥. ការ​ Surfing

កោះ​បាលី​គឺ​ជា​កន្លែង​ឋានសួគ៌​របស់​អ្នក​ដែល​ចូលចិត្ត​កីឡា​ស្គីទឹក (Surfing)។ បើ​អ្នក​មិន​ចេះ​លេង​កីឡា​នេះ​ទេ គេ​ក៏​មាន​ថ្នាក់​បង្រៀន​ជា​ច្រើន​នៅ Kuta។

៦. ក្លឹប

ក្លឹប​ចាប់​ផ្ដើម​បើក​ពាក់​កណ្ដាល​យប់​រហូត​ទល់​ភ្លឺ។ ក្លឹប​ដែល​មាន​ប្រជាប្រិយ​ភាព​ដូចជា The Sky Dome Super Club The Bounty Discotheque The engine Room និង Jenja។

ការ​ពិត​មួយ​ចំនួន​ពី​កោះ​បាលី៖

  • កោះ​បាលី​គឺ​ជា​កោះ​មួយ​ស្ថិត​នៅ​ប្រហែល​ជា​ជាង​១គីឡូម៉ែត្រ​នៃ​ទិស​ខាង​កើត​កោះ Java។

  • ចំនួន​ប្រជាជន​មាន​តិច​ជាង​៤​លាន​នាក់ ហើយ​ទំហំ​របស់​កោះ​នោះ​គឺ​ប្រហែល​ជា ៥៧៨០ គីឡូម៉ែត្រ​ការ៉េ។

  • កោះ​នេះ​មាន​ទីក្រុង​ធំៗ​២គឺ Singaraja និងDenpasar

  • អ្នក​គួរ​តែ​ទៅ​លេង​កំឡុង​ខែមេសា ដល់ ខែតុលា៕


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ Sey